ព័ត៌មានជាតិ
ក្រសួងបង្គាប់ឱ្យអាជ្ញាធរបញ្ឈប់ការចាក់ដីលុបស្ទឹងក្រាំងពន្លៃ និងស្ដារឱ្យដូចដើមបញ្ចៀសទឹកជំនន់
ក្រសួងធានធានទឹក និងឧតុនិយម នៅថ្ងៃទី ២ ខែមិថុនា ២០២២ នេះ បានណែនាំឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិបញ្ឈប់ការចាក់ដីលុបស្ទឹងក្រាំងពន្លៃស្ទឹងក្រាំងពន្លៃ ហើយស្នើឱ្យអាជ្ញាធរ និងក្រុមហ៊ុនឯកជនស្ដារកែលម្អស្ទឹងឱ្យដូចដើមឡើងវិញ។

ចំណាត់ការនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំមួយតាមរយៈ Video Conference ដឹកនាំដោយលោក ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម ជាមួយប្រធានមន្ទីរធនធានទឹក ខេត្តកណ្ដាល កំពង់ឆ្នាំង និងកំពង់ស្ពឺនៅថ្ងៃទី ២ ខែមិថុនា ២០២២។

ជាកិច្ចប្រជុំដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ស្ទឹងក្រាំងពន្លៃ ដែលលាតសន្ធឹងពីតំបន់អមលាំងខេត្តកំពង់ឆ្នាំង មកដល់ស្រុកពញាឮ ខេត្តកណ្តាល។ ម្យ៉ាងទៀត កិច្ចប្រជុំនេះក៏រៀបចំឡើងដើម្បីធានាឲ្យខាងតែបានលើសន្តិសុខទឹកក្នុងគ្រប់វិស័យកាត់បន្ថយនូវគ្រោះទឹកជំនន់ដោយទឹកភ្លៀង និងទឹកទន្លេ។

លោក ចាន់ ស៊ីណាត បានធ្វើការណែនាំជាបន្ទាន់ឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិរបស់ខេត្តទាំងបីខាងលើ និងក្រុមហ៊ុនពាក់ព័ន្ធទាំងអស់បញ្ឈប់ជាបន្ទាន់នូវការចាក់ដីលុបស្ទឹងក្រាំងពន្លៃ និងការដាក់ថ្មធំតូចលុបមុខទឹកស្ទឹងក្រាំងពន្លៃ និងឲ្យធ្វើការកែលម្អឡើងវិញឲ្យបានដូចដើមលើទង្វើដែលបានប្រព្រឹត្តកន្លងមក៕




អត្ថបទ៖ ឌឿនចាន់ ថារី

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍៤ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា៣ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ព័ត៌មានជាតិ១៨ ម៉ោង ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1