ព័ត៌មានជាតិ
ព្រឹកស្អែក ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកសវនាការជំនុំជម្រះលើបណ្ដឹងរបស់គណបក្ស LDP
Published
2 months agoon
By
Bo Doulaនៅព្រឹកថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបន្តសវនាការជំនុំជម្រះជាសាធារណៈលើបណ្តឹងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ពាក់ព័ន្ធនឹងបញ្ជីឈ្មោះបោះឆ្នោតដំបូង នេះបើតាមការបញ្ជាក់ពីក្រុមប្រឹក្សាធម្មនុញ្ញ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា សវនាការជំនុំជម្រះនេះ នឹងធ្វើឡើងនៅអគារស នៃវិមានរដ្ឋចំការមន ក្រោមអធិបតីភាព លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ហើយនៅថ្ងៃទី២៣ ខែធ្នូ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបន្តបើកសវនាការលើសំណុំរឿងមួយទៀត ជារបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដដែល។

សូមបញ្ជាក់ថា សវនាការរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ទាំង២ថ្ងៃខាងលើនេះ ពាក់ព័ន្ធបណ្ដឹងរបស់គណៈរបស់ភ្នាក់ងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានប្ដឹងតវ៉ាទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពាក់ព័ន្ធទៅនឹងបញ្ជីបោះឆ្នោតដំបូង។
គួររំលឹកថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចច្រានចោលនូវពាក្យបណ្ដឹង របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យម្តងរួចហើយ និងបានបិទផ្លូវតវ៉ាផងដែរ ពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោតនៅឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
លោក ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានអះអាងថា ការលើកចោលនូវពាក្យបណ្ដឹងនេះ ដោយសារអ្នកប្តឹងពុំមានគុណវុឌ្ឍិក្នុងការប្តឹងមកក្រុមប្រឹក្សាធម្មនុញ្ញ ស្របតាមច្បាប់ កំណត់។ ករណីនេះចាត់ទុកជាបណ្តឹងមានលក្ខណៈផ្ទុយច្បាប់ ពីព្រោះអ្នកប្តឹងពុំមែនជាអ្នករងឥទ្ធិពលផ្ទាល់ពីសេចក្តីសម្រេចរបស់ គ.ជ.ប នោះទេ។
បើតាមអ្នកនាំពាក្យរូបនេះ ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ យោងទៅតាមមាត្រា១៦៤ នៃច្បាប់ស្តីពីការបោះឆ្នោត និងផ្អែកលើមាត្រា ២៦.៦ថ្មី និងមាត្រា ២៨ថ្មី នៃច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធមន្មនុញ្ញ។

មាត្រា១៦៤ នៃច្បាប់ស្តីពីការបោះឆ្នោត បានគូសបញ្ជាក់ថា បុគ្គលដែលទទួលរងឥទ្ធិពលដោយផ្ទាល់ពីសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាចប្តឹងតវ៉ាជាលាយលក្ខណ៍អក្សរទៅក្រុមប្រឹក្សាធម្មនុញ្ញក្នុងអំឡុងពេល ៧២ម៉ោង បន្ទាប់ពីកាលបរិច្ឆេទទទួលបានសេចក្ដីសម្រេច។
ដោយឡែកមាត្រា ២៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្ម មាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ បានកំណត់ថា បណ្ដឹងដែលមានលក្ខណ:ផ្ទុយច្បាប់ ដែលចំណុចខ្វះខាតមិនអាចកែតម្រូវបាន ក្រុមប្រឹក្សាធម្មនុញ្ញអាចសម្រេចលើកបណ្តឹងចោលដោយមិនចាំបាច់ឆ្លងកាត់ការទាញហេតុផល។
សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោក ម៉ក់ តាំងយូ តំណាងទទួលសិទ្ធិពីឈ្មោះ នៅ សំអាត ដែលជាតំណាងឱ្យអ្នកប្តឹងដំបូងឈ្មោះ យ៉ុន យឿម ជាភ្នាក់ងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្តឹងទៅ គ.ជ.ប ឱ្យដាក់ពិន័យក្រុមចុះឈ្មោះបោះឆ្នោត និងលុបចោលការផ្ទេរចូលរបស់ប្រជាពលរដ្ឋមួយចំនួននៅក្នុងឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បន្ទាប់ពីពួកគេអះអាងថា ការចុះឈ្មោះនោះធ្វើខុសនឹងនីតិវិធីនៃការចុះបញ្ជីឈ្មោះបោះឆ្នោត។
បន្ទាប់ពីបានទទួលបណ្តឹងនោះ គ.ជ.ប ក៏បានយកមកពិនិត្យ និងស្រាវជ្រាវលើបញ្ហាទាំងអស់នេះ ហើយឈានដល់សេចក្តីសម្រេចមួយនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ។ ក្រុមប្រឹក្សាជំនុំជម្រះ នៃគ.ជ.ប បានសម្រេចបដិសេធចោលបណ្តឹងនេះដោយខុសនឹងគតិច្បាប់។

ក្នុងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើកឡើងថា ប្រជាពលរដ្ឋទាំង១២នាក់ ដែលភ្នាក់ងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យប្តឹងនេះ មានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីមានឈ្មោះក្នុងបញ្ជី បោះឆ្នោតនៃឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ស្របតាមមាត្រា៤៦ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ក៏ប៉ុន្តែសាមីខ្លួនពុំមានឯកសារយោងគ្រប់គ្រាន់ដើម្បីចុះឈ្មោះបោះឆ្នោត ស្របតាមលក្ខខណ្ឌកំណត់ក្នុងមាត្រា៥១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងក្រោមចំណុច៦.៤.៦ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតប្រចាំឆ្នាំ។
ក្រុមប្រឹក្សាជំនុំជម្រះបន្ថែមថា ក្រុមចុះឈ្មោះបោះឆ្នោតនៃឃុំបួរ ពុំបានប្រព្រឹត្តដោយចេតនាទុច្ចរិតចុះឈ្មោះបោះឆ្នោតដល់ប្រជាពលរដ្ឋ ដែលពុំបំពេញលក្ខខណ្ឌគ្រប់គ្រាន់អាចបោះឆ្នោតបាននោះទេ។ ក្រុមចុះឈ្មោះបោះឆ្នោតនៃឃុំបួរ ពុំបានប្រព្រឹត្តអំពើក្លែងបន្លំឯកសារបញ្ជាក់ អត្តសញ្ញាណជូនជនណាម្នាក់ ដើម្បីប្រើសម្រាប់ការ ចុះឈ្មោះបោះឆ្នោតនោះទេ។
ក្រុមប្រឹក្សាជំនុំជម្រះ ក៏បានរកឃើញថា ប្រធានក្រុមចុះឈ្មោះបោះឆ្នោតនៃឃុំបួរ អនុវត្តនីតិវិធី ចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋ មិនបានត្រឹមត្រូវស្របតាមគោលការណ៍កំណត់ក្នុងចំណុច ៦.៤.២៤ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដែលគប្បីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គួរធ្វើការក្រើនរំលឹកដល់ប្រធានក្រុមចុះឈ្មោះបោះឆ្នោតឱ្យដឹងពីកំហុសឆ្គង ជៀសវាងការប្រព្រឹត្តកំហុសឆ្គងនេះម្ដងទៀតនៅពេលក្រោយ។
ក្នុងសេចក្តីសម្រេច ក៏បានបញ្ជាក់ថា ការជំទាស់អំពីភាពមានសិទ្ធិមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃជនណាម្នាក់ ត្រូវធ្វើឡើងតាមរយៈពាក្យបណ្ដឹងជំទាស់នៅពេលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង តាមលក្ខខណ្ឌដូចមានចែងក្នុងមាត្រា ៦១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
ក្នុងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះរបស់ គ.ជ.ប បានគូសបញ្ជាក់ដែរថា បណ្ដឹងរបស់លោក ម៉ក តាំងយូ ពុំមានមូលដ្ឋានគតិយុត្តិត្រឹមត្រូវ ដែលអាចឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដាក់ពិន័យក្រមចុះឈ្មោះបោះឆ្នោតនៃឃុំបួរ ស្របតាមបញ្ញត្តិនៃមាត្រា ១៤១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនោះឡើយ៕
អត្ថបទ ៖ កោះកែវ
You may like
-
ផ្នត់គំនិតបីធំ ដែលត្រូវប្តូរភ្លាម ពេលជីវិតត្រូវជាប់គាំងនឹងវិបត្តិ
-
អភិបាលខេត្តកំពត ចុះដោះស្រាយបញ្ហាដីធ្លីរវាងពលរដ្ឋជាមួយក្រុមហ៊ុន សូងួន
-
លោក សោម សូរីដា៖ គ.ជ.ប មិនដែលយកអ្នកពាក់ព័ន្ធណាមួយជាសត្រូវនោះទេ
-
ពលរដ្ឋរស់នៅភូមិព្រែកថ្លឹងសាទរអាជ្ញាធរដែលដោះស្រាយបញ្ហាបង្ហូរទឹកសំអុយលើដងផ្លូវ
-
គ.ជ.ប ជួបជាមួយអ្នកពាក់ព័ន្ធ ស្ដីពីការផ្ដល់សុពលភាព និងការផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២០
-
ហេតុអ្វីគេអាចដោះស្រាយបញ្ហា ក្នុងជីវិតបានរលូនជាងខ្ញុំ?
ចុច Like Facebook កម្ពុជាថ្មី

ចិននឹងចេញផ្សាយរបាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សនៅអាមេរិក

អភិបាលរាជធានី ឧបត្ថម្ភថិវិកាដល់កម្លាំងអាវុធហត្ថ ក្នុងព្រឹត្តិការណ៏បង្ក្រាបក្រុមឧក្រិដ្ឋជន នៅបុរីអង្គរភ្នំពេញ

ចប់ហើយ ! តុលាការកាត់ទោស សម រង្ស៉ី ដាក់នាគារ២៥ឆ្នាំ និងដកហូតសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះ

ស្ទឹងមង្គលបូរី នៅខេត្តបន្ទាយមានជ័យ នៅរដូវប្រាំងនេះ រីងស្ងួតគ្មានទឹកសូម្បីមួយតំណក់

សាលាដំបូងកោះហៅអ្នកលេងហ្វេសបុកម្នាក់ មកបំភ្លឺក្រោយបង្ហោះថា មន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ធ្លាក់ខ្លួនពិការក្រោយចាក់វ៉ាក់សាំងចិន

(មានសំឡេង) ខ្ញុំឃើញភ្ញៀវរត់ចេញប្រសាច ស្ថានការណ៍ក្លាយជាច្របូកច្របល់ ពួកយើងភាន់ភាំង…

ដំណឹងដ៏រំភើប! កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដពី UNICEF

មកស្គាល់សាលាកូនអ្នកមានទាំង ៥ នៅភ្នំពេញ មួយឆ្នាំបង់លុយរៀនខ្ទង់ម៉ឺនដុល្លារ ទើបទៅរួច

ដំណឹងល្អ! កម្ពុជានិងប្រទេសអាស៊ីអាគ្នេយ៍៥ទៀតនឹងទទួលបានវ៉ាក់សាំងកូវីដ

ឃាត់ខ្លួនជនដៃដល់ដែលបាញ់ប្រហារស្រ្តីម្នាក់នៅខេត្តសៀមរាប
ព័ត៌មានពេញនិយម
-
ព័ត៌មានអន្ដរជាតិ3 days ago
វេជ្ជបណ្ឌិតជំនាញ៖ រោគសញ្ញាកូវីដ-១៩ អាចបន្តមានរយៈពេល ៦ សប្តាហ៍ បន្ទាប់ពីធ្វើតេស្ត
-
ព័ត៌មានអន្ដរជាតិ6 days ago
រឿងមួយកុំធ្វើដាច់ខាត ក្រោយចាក់វ៉ាក់សាំងកូវីដ
-
ព័ត៌មានជាតិ1 week ago
សម្តេច ហ៊ុន សែន ឲ្យត្រៀមមន្ទីរពេទ្យទាហាននិងមន្ទីពេទ្យផ្សេងទៀតដាក់អ្នកជំងឺកូវី១៩ ខណៈមានអ្នកឆ្លងកើនឡើងយ៉ាងគំហុក
-
ព័ត៌មានអន្ដរជាតិ7 days ago
មូលហេតុសំខាន់មួយដែលបុរសមានហានិភ័យឆ្លងនិងស្លាប់ដោយសារកូវីដច្រើនជាងស្ត្រី
-
ព័ត៌មានអន្ដរជាតិ5 days ago
អ្នកវិទ្យាសាស្ត្រប្រាប់មូលហេតុដែល វីរុសកូរ៉ូណាបំប្លែងខ្លួន ឆ្លងខ្លាំងជាងកូវីដ
-
ជំនឿ2 days ago
តើសុបិនឃើញនាយករដ្ឋមន្ត្រីមកលេងដល់កន្លែង មានន័យយ៉ាងណាដែរ?
-
ព័ត៌មានអន្ដរជាតិ4 days ago
គ្មាននរណាអាចបញ្ជាក់ថា វីរុសកូវីដ១៩ ឆ្លងមកពីណាឲ្យប្រាកដ សូម្បីតែ WHO
-
ព័ត៌មានជាតិ1 week ago
ព្រឹកនេះ ឆ្លង ៣៥ នាក់ទៀត មានទាំងកុមារា អាយុ ១១ ឆ្នាំ រស់នៅខណ្ឌសែនសុខ