ព័ត៌មានជាតិ
សកម្មជន LDP និងពលរដ្ឋចំនួន២៨៣ នាក់បានបន្តចាកចេញពីចម្ការម្រេចលោក ខឹម វាសនា
សៀមរាប ៖ ពលរដ្ឋនិងសកម្មជន LDP បានបន្តចេញពីជំរំចម្ការម្រេច របស់ លោក ខឹម វាសនា មានចំនួន២៨៣ នាក់ នៅសល់ជិត១០០០នាក់ទៀតប៉ុណ្ណោះ។
សមត្ថកិច្ចបានឲ្យដឹងថា រហូតមកដល់ល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ មានចំនួនសរុប២៨៣ នាក់ ស្រី ១២៥ នាក់ ក្មេង ៦៧នាក់ ទទួលបណ្ដឹង១ គ្រួសារ ស្វែងរក មនុស្សម្នាក់ ,រថយន្ត ៧ គ្រឿង ម៉ូតូ ១៤ គ្រឿង និង PassApp ចំនួន ២ គ្រឿង។

សមត្ថកិច្ចបន្ថែមថា មានពលរដ្ឋខ្លះបានជួលផ្ទះអ្នកភូមិ ក្នុងតម្លៃរាប់រយដុល្លារនៅក្បែរចម្ការម្រេច លោក ខឹម វាសនា ដើម្បីស្តាប់ធម៌ ផងដែរ។
សមត្ថកិច្ចបានបន្ថែមទៀតថា ក្នុងពេលដែលកំពុងធ្វើស្ថិតិពលរដ្ឋចេញពីចំការលោកខឹម វាសនា អាជ្ញាធរក៏បានត្រៀមគ្រូពេទ្យដើម្បីចាំជួយព្យាបាលដល់ពលរដ្ឋផងដែរ។ ពលរដ្ឋដែលចេញពីចម្ការមានសភាពស្គមស្លេកស្លាំងហើយសមត្ថកិច្ចនិងក្រុមគ្រូពេទ្យ បានសួរនាំដើម្បីព្យាបាលតែពួកគាត់មិនព្រមព្យាបាលហើយក៏នាំគ្នាចាកចេញទៅផ្ទះ។

ប្រភពក្រៅផ្លូវការបានបង្ហើបឲ្យដឹងថា ករណីពលរដ្ឋមករស់នៅក្នុងចំការលោកខឹមវាសនា នេះគឺមានគ្រួសារខ្លះបានលក់ផ្ទះ,ដីធ្លី,ឡាន,ម៉ូតូជាដើម ដើម្បីមករស់នៅក្នុងចម្ការ ដោយគិតថាអាចគេចផុតពីសេចក្តីស្លាប់។ តែតាមការពិតលុយដែលពួកគាត់យកមកដាក់ក្នុងប្រអប់ខ្មៅនោះ គេបានដាក់សង្ស័យថាត្រូវបានមនុស្សមួយចំនួនយកទៅទុកជាសម្បត្តិផ្ទាល់ខ្លួននៅកន្លែងមានសុវត្ថិភាពហើយ។

នៅក្នុងបញ្ហានេះដែរ ប្រមុខនៃរាជរដ្ឋាភិបាល បានស្នើឲ្យពលរដ្ឋនិងអាជ្ញាធរពាក់ព័ន្ធមេត្តាកុំរើសអើងនឹងពួកគាត់ ដែលចាញ់បោកគេនេះ គឺពេលទៅដល់មូលដ្ឋានវិញត្រូវជួយលើកទឹកចិត្តពួកគាត់ឲ្យមានការហូបចុកនិងមានរបររកស៊ីធម្មតាដូចគេឯងឡើងវិញ។

យ៉ាងនេះក្តី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា មិនយកកងកម្លាំងទៅបង្ក្រាបប្រជាពលរដ្ឋ ដែលគ្រាន់តែមកជួបជុំដោយសារមានជំនឿខុសរឿង ដឹកនាំដោយលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នោះទេ។តែបើជារឿងនយោបាយនឹងត្រូវមានវិធានការ៕
ដោយ ៖ កុសល



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


