ព័ត៌មានជាតិ
ក្រុមប្រឹក្សាធម្មនុញ្ញ និង គ.ជ.ប ថា ការឃោសនារបោះឆ្នោត គ្មានបាតុភាពគួរឱ្យកត់សម្គាល់ឡើយ
ក្នុងដំណើរការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយក្នុងរយៈពេលកន្លងមកនេះ បានប្រព្រឹត្តទៅដោយភាពរលូន មិនមានការរំលោភបំពានច្បាប់ ឬបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។ នេះ គឺជាការអះអាងរបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ការអះអាងបែបនេះ ខណៈពេលបណ្ដាគណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ បាន និងកំពុងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតគាំទ្រពីប្រជាពលរដ្ឋនៅតាមមណ្ឌលរាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្ថានភាពជារួមនៃដំណើរការឃោសនាបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយរលូនដែលធានានូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងមិនមានអំពើហិង្សា។
ជាមួយគ្នានេះ លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានលើកឡើងដូចគ្នានឹង គ.ជ.ប នេះដែរ ដោយលោក អះអាងថា៖ «ក្នុងដំណើរការឃោសនារកសំឡេងឆ្នោតក្នុងរយៈពេលកន្លងមកនេះ មិនមានករណីរំលោភច្បាប់ ឬភាពមិនប្រក្រតីគួរឱ្យកត់សម្គាល់ណាមួយកើតឡើងទេ»។

ក្នុងជំនួបជាមួយគណៈប្រតិភូអ្នកសង្កេតការណ៍បោះឆ្នោតហ្វ្រង់កូហ្វូនី កាលពីថ្ងៃទី១៨ ខែកក្កដា ថា លោក អ៊ឹម ឈុនលឹម បានលើកឡើងថា ប្រជាពលរដ្ឋ និងអ្នកគាំទ្រគណបក្សនយោបាយទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដែលនេះបង្ហាញឱ្យឃើញអំពីលំហសេរីភាពក្នុងប្រទេសប្រជាធិបតេយ្យ។
បើតាមប្រធានក្រុមប្រឹក្សាធម្មនុញ្ញរូបនេះ លក្ខខណ្ឌវិនិច្ឆ័យចំនួន២ ត្រូវបានយកមកពិចារណាចំពោះការចូលរួមរបស់ពលរដ្ឋក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ ពោល គឺទី១.គុណភាពនៃគោលនយោបាយរបស់គណបក្សនយោបាយ និងទី២. គឺលក្ខណៈសម្បត្តិរបស់បេក្ខជន។ លោកបញ្ជាក់ថា ចំណុចទាំង២នេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទំលំទូលាយតាមប្រព័ន្ធផ្សព្វផ្សាយនានា ទាំងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ដែលធ្វើឱ្យប្រជាពលរដ្ឋអាចមានជម្រើស និងធ្វើការសម្រេចចិត្តគាំទ្រគណបក្សណាមួយដែលខ្លួនយល់ថា មានគោលនយោបាយ និងមានបេក្ខជនស្របតាមការពេញចិត្តរបស់ខ្លួន។
សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ខណៈថ្ងៃបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


