ព័ត៌មានជាតិ
ប្រៀបធៀបសំឡេងគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ២០ ឆ្នាំចុងក្រោយ
ក្នុងរយៈពេលជិត ២០ ឆ្នាំ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានក្លាយគណបក្សដ៏លេចធ្លោមួយក្នុងជួរនយោបាយក្នុងប្រទេសកម្ពុជា។
ផ្តើមបង្កើតឡើងដោយលោក ខឹម វាសនា ជាប្រមុខដឹកនាំដែលមានប្រវត្តិជាអតីតតារាភាពយន្ត គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានសាងកេរ្តិ៍ឈ្មោះតាមរយៈការកៀរគរសំឡេងគាំទ្រពីយុវជន និងការដាក់គោលនយោបាយផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋ។

តាមរយៈការចូលរួមបោះឆ្នោតជាច្រើនអណ្ណតិកន្លងមកបង្ហាញថា គណបក្សដែលប្រមូលផ្តុំដោយយុវជននេះបានទទួលសំឡេងកើនឡើងពីមួយអណ្ណតិទៅមួយអណ្ណតិ។ ការចូលរួមបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ ២០០៨ ក្រោយបង្កើតគណបក្សបាន ២ ឆ្នាំ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទទួលបាន ៦៨ ៩០៩ សំឡេង ស្មើ ១ ភាគរយនៃសំឡេងសរុប។
ដោយឡែកការចូលរួមបោះឆ្នោតថ្នាក់ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ឆ្នាំ ២០១៨ ដែលរៀបចំចុងក្រោយ គណបក្សសម្ពន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រ ៣០៩ ៣៦៤ សំឡេង ឈរនៅលេខរៀងទី ៣ ជាគណបក្សដែលទទួលបានសំឡេងឆ្នោតច្រើនជាងគេ ក្នុងចំណោមគណបក្សដែលបានចូលរួមបោះឆ្នោត។
បើប្រៀបធៀបគណបក្សប្រជាជនកម្ពុជាដែលដឹកនាំរដ្ឋាភិបាល គឺនៅគម្លាតឆ្ងាយ ខណៈដែលគណបក្សប្រជាជនទទួលបានសំឡេងរហូតដល់ ៤ ៨៨៩ ១១៣ សំឡេងគ្រប់គ្រងអាសនៈទាំង ១២៥ នៅក្នុងរដ្ឋសភា។
យ៉ាងណា សំឡេងគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យគឺប្រកៀកគណបក្សរាជានិយម ហ៊្វុន ស៊ិនប៉ិច ដែលទទួលបាន ៣៧៤ ៥១០ សំឡេង ស្ថិតនៅឈរលេខរៀងទី ២។
ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្របានចំនួន ០៦ លើក ដោយលើកដំបូងនៅក្នុងឆ្នាំ១៩៩៣។ លើកទី ២ នៅឆ្នាំ ១៩៩៨ លើកទី ៣ នៅឆ្នាំ ២០០៣ លើកទី ៤ នៅឆ្នាំ ២០០៨ លើកទី ៥ នៅឆ្នាំ ២០១៣ និងលើកទី ៦ នៅឆ្នាំ ២០១៨។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា នឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា


