ព័ត៌មានជាតិ
គណបក្សប្រជាជនកម្ពុជាក្រុងបានលុងហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥
រតនគិរី ៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃចុងក្រោយនៃយុទ្ធនាការរកសម្លេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២។

ដោយឡែកគណបក្សប្រជាជនកម្ពុជាក្រុងបានលុងខេត្តរតនគិរី បានរៀបចំហែក្បួននៅថ្ងៃចុងក្រោយនេះយ៉ាងអធិកអធម៌ដោយមានផែនធំៗចំនួន ៤ សង្កាត់ចូលរួមហែរួមមាន៖
-សង្កាត់យក្ខឡោម មានអ្នកគាំទ្រចូលរួមចំនួន ៣៥០នាក់ រថយន្ត ៨គ្រឿង ,ម៉ូតូ ១៣០គ្រឿង
,ម៉ូតូកង់បី ៦គ្រឿង។
-សង្កាត់ឡាបានសៀក មានអ្នកគាំទ្រចូលរួមចំនួន ២,០០០ នាក់,រថយន្ត ៤០គ្រឿង,ម៉ូតូ ៧៥០គ្រឿង,ម៉ូតូកង់បី ៣០គ្រឿង។

-សង្កាត់កាចាញ មានអ្នកគាំទ្រចូលរួម ១,០០០នាក់,រថយន្ត ២០គ្រឿង,ម៉ូតូ ៣៥៥គ្រឿង,ម៉ូតូកង់បី ១០គ្រឿង។
-សង្កាត់បឹងកន្សែង មានអ្នកគាំទ្រចូលរួម ១,០០០នាក់,រថយន្ត ៤០គ្រឿង,ម៉ូតូ ៦៦០គ្រឿង,ម៉ូតូកង់បី ៣០គ្រឿង។
សរុបចំនួនអ្នកគាំទ្រនិងមធ្យោបាយទាំង ៤ សង្កាត់ដែលបានចូលរួមក្នុងយុទ្ធនាការចុងក្រោយនេះមានចំនួន ៤,៣៥០នាក់,រថយន្ត ១០៨គ្រឿង,ម៉ូតូ ១,៨៩៥ នាក់និង
ម៉ូតូកង់បី ៧៦គ្រឿង។

យុទ្ធនាការឃោសនានេះក៏មានការអញ្ជើញចូលរួមពីណាក់លោក ជៀង អំ សមាជិក គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តរតនគិរី និងលោកជំទាវ លោក ញ៉ែម សំអឿន ប្រធានគណកម្មាធិការគណបក្សខេត្តរតនគិរី និងលោកជំទាវ លោក ណាប់ ប៊ុនហេងអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានដឹកនាំគណបក្សដង្ហែក្បួនឃោសនាស្វែងរកសម្លេងឆ្នោតនាថ្ងៃចុងក្រោយនេះ។
លោក ប៉ែន ឈុនឌី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តរតនគិរី(គ.ជ.ប)បានលើកឡើងថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ថ្ងៃចុងក្រោយនេះប្រព្រឹត្តិទៅដោយរលូន ពុំមានការប្រើអំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ ដល់សកម្មជននយោបាយនោះទេ។
ប្រធាន គ.ជ.ប ខេត្តរតនគិរី ក៏បានលើកឡើងផងដែរថា ខេត្តរតនគិរីមានចំនួន ៥០ ឃុំ/សង្កាត់។ មានគណបក្សនយោបាយចំនួន ៦ បានដាក់បេក្ខជនរបស់ខ្លួន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី ៥ នាថ្ងៃទី៥ខែមិថុនាឆ្នាំ២០២២ រួមមាន ៖
១. គណបក្សប្រជាជន ចុះបញ្ជីបេក្ខជន ៥០ ឃុំសង្កាត់និងបានចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសរុបចំនួន ៥៧៤ នាក់ស្រី ៨៧ នាក់។
២. គណបក្ស ភ្លើងទៀន ចុះឈ្មោះបញ្ជីបេក្ខជន ៤២ ឃុំ/សង្កាត់ និងបានចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសរុបចំនួន ៣២២ នាក់ស្រី ៦៦ នាក់។
៣. គណបក្សរួបរួមជាតិ ចុះបញ្ជីបេក្ខជន១៤ ឃុំ/សង្កាត់ និងបានចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសរុបចំនួន ៤១ នាក់ស្រី ១៨ នាក់។
៤. គណបក្សហ៊្វុនស៊ីនពិច ចុះបញ្ជីបេក្ខជន៤ ឃុំ/សង្កាត់ និងបានចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសរុបចំនួន ៩ នាក់ស្រី០នាក់។
៥. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចុះបញ្ជីបេក្ខជន ៣ ឃុំ/សង្កាត់ និងបានចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសរុបចំនួន ២៦ នាក់ស្រី ២ នាក់។
៦. គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជាបានចុះបញ្ជីបេក្ខជន១ ឃុំ/សង្កាត់ និងពុំបានដាក់ភ្នាក់ងារនោះទេ។
លោកប៉ែន ឈុនឌី បន្តទៀងថា នៅទូទាំងខេត្តមានការិយាល័យបោះឆ្នោតចំនួន ២៨៧ ការិយាល័យ និងមានប្រជាពលរដ្ឋដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ១០៩,៤៨៤ នាក់៕
ដោយ ៖ វុទ្ធឦសាន













-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


