Connect with us

ព័ត៌មានជាតិ

ឱកាសទទួលចំណេះដឹងផ្នែកសរសេរព័ត៌មាន ពិសេសអ្នកចង់ក្លាយជាអ្នកកាសែតអាជីព

បានផុស

នៅ

ក្លិបអ្នកកាសែតកម្ពុជា នឹងបើកវគ្គបណ្តុះបណ្តាលដល់អ្នកចង់ក្លាយជាអ្នកសារព័ត៌មាន ឬអ្នកសារព័ត៌មានអាជីព រយៈពេល ៧សប្តាហ៍ ចាប់ពីថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២២តទៅ ពោលគឺរៀនតែព្រឹកថ្ងៃ សៅរ៍ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្លិបអ្នកកាសែតកម្ពុជា មានខ្លឹមសារដូច្នេះថា« ក្លិបអ្នកកាសែតកម្ពុជា សង្កេតឃើញថា វិស័យសារព័ត៌មាន មានការកើនឡើងគួរកត់សម្គាល់ ដែលធ្វើឱ្យចំនួនអ្នកប្រកបអាជីពជាអ្នកសារព័ត៌មានកាន់តែមានចំនួនច្រើនឡើងៗ។ ទន្ទឹមនេះ ក៏មានយុវវ័យមួយចំនួនបង្ហាញបំណងចង់ក្លាយជាអ្នកកាសែតអាជីព។ ក្លិបអ្នកកាសែតកម្ពុជា ក៏ទទួលយកសំណូមពរពីសហការីជាច្រើនឱ្យក្លិបបន្តបើកវគ្គបណ្តុះបណ្តាលអ្នកសារព័តមានបន្ថែមទៀត»។

សេចក្តីប្រកាសដដែលបានឱ្យដឹងទៀតថា ដើម្បីឆ្លើយតបនឹងសំណូមពរក៏ដូចជាសេចក្តីត្រូវការនៃវិស័យសារព័ត៌មាន ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលអំពីមូលដ្ឋាគ្រឹះនៃការសេរព័ត៌មានក្នុងពេលឆា​ប់ៗនេះ។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសឱ្យអ្នកសារព័ត៌មានដែលចង់បង្កើនសមត្ថភាពលើការសរសេរឱ្យកាន់តែច្បាស់លាស់ រួមទាំងអ្នកដែលធ្វើការក្នុងវិស័យនេះយូរហើយ តែមិនទាន់បានឆ្លងកាត់វគ្គសិក្សាផ្នែកសរសេរ និងរាយការព័ត៌មាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម