ព័ត៌មានជាតិ
ត្រឹម ៣ ថ្ងៃមានក្រុមមន្ត្រីជួរមុខជាង ៩ម៉ឺននាក់បានចាក់វ៉ាក់សាំងដូសទី ៥
នៅក្នុងរយៈពេល ៣ ថ្ងៃនេះ មានក្រុមមន្ត្រីជួរមុខមន្ត្រីរាជការស៊ីវិលមន្ត្រីជាប់កិច្ចសន្យា រហូតដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចជនវ័យចាស់ ដែលមានអាយុចាប់ពី ៦០ ឡើងប្រមាណជាង ៩ម៉ឺន៣ពាន់នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៥។

យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មការចំពោះកិ្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩) បានឱ្យដឹងថា ចាប់ពីថ្ងៃទី៩រហូតមកដល់ថ្ងៃទី ១១មិថុនា ឆ្នាំ២០២២នេះ មានក្រុមមន្ត្រីជួរមុខមន្ត្រីរាជការស៊ីវិលមន្ត្រីជាប់កិច្ចសន្យារហូតដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចជនវ័យចាស់ដែលមានអាយុចាប់ពី ៦០ ឡើងចំនួន៩៣ ៣០៦ នាក់ក្នុងនោះស្រី ២៦ ២៩៩នាក់។
ក្រសួងសុខាភិបាល បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី៥ នៅទូទាំងប្រទេសកាលពីថ្ងៃទី ៩ខែមិថុនា ឆ្នាំ២០២២ ដល់មន្ត្រីជួរមុខ ដែលមានគម្លាតយ៉ាងតិច ៣ខែឡើងទៅ បន្ទាប់ពីបានចាក់វ៉ាក់សាំងដូសទី ៤ រួច។


យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់គ.វ.ក-១៩ បានបន្តថា គិតត្រឹមថ្ងៃទី១១មិថុនា គ.វ.ក-១៩ បានចាក់វ៉ាក់សាំងដូសទី១ បានចំនួន ១៥ ០៥៥ ៤៦៤ នាក់ដូសទី ២ បាន ១៤ ៣៤២ ៧៥ នាក់ដូសទី៣ បាន ៩ ៣០៨ ៧៨៦ នាក់ដូសទី ៤ បាន ២ ៦៥២ ៥២២នាក់។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានណែនាំដល់លោក លោកស្រី អភិបាល នៃគណៈអភិបាលរាជធានី-ខេត្តទាំង ២៥បង្កើនល្បឿនការចាក់វ៉ាក់សាំងដូសជំរុញទាំងដូសទី៣ ដូសទី៤ និងដួសទី៥ជូនដល់ កុមារ និងប្រជាពលរដ្ឋមានអាយុចាប់ពីអាយុ៥ឆ្នាំឡើង។
ការជំរុញនេះបានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាល សង្កេតឃើញថាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទាំងដូសទី៣ ដូសទី៤ និងដូសទី៥) ដល់ក្រុមគោលដៅខាងលើនៅមានចំនួនតិចនៅឡើយ។
ទន្ទឹមគ្នានេះដែរ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើឱ្យរដ្ឋបាលរាជធានី-ខេត្ត បន្ត រៀបចំ ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យចុះចាក់តាមរោងចក្រ សហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាលនានា ឬចុះចាក់ ដល់ទីសំណាក់របស់ក្រុមគោលដៅខាងលើជាបន្តទៀត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


