ព័ត៌មានជាតិ
អាជ្ញាធរមានសមត្ថកិច្ច ចាប់បានរថយន្តដឹកជ្រូក៨០ក្បាលខុសច្បាប់ពីវៀតណាម បើទោះបីមានអ្នកមកកាង
អាជ្ញាធរនៃអគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្ទាក់ចាប់បានរថយន្តធុនធ្ងន់មួយគ្រឿងដែលបានដឹកជ្រូកខុសច្បាប់ពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាតាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២។

លោក ហ៊ុន សារ៉ាត់ អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ បានអះអាងឲ្យដឹងថា ប្រតិបត្តិការចាប់រថយន្តដឹកជ្រូកខុសច្បាប់ពីប្រទេសវៀតណាមនេះ គឺមានការប្រទាញប្រទង់គ្នាយ៉ាងខ្លាំងដោយនៅពេលសមត្ថកិច្ចតាមចាប់រថយន្តដឹកជ្រូក ក៏មានរថយន្តប្រមាណជា ៥-៦ គ្រឿង ក្នុងនោះ ក៏មានទាំងរថយន្តយីឌុបផង មកកាងចង់រំដោះរថយន្តនោះចេញពីដៃសមត្ថកិច្ច។ មិនតែប៉ុណ្ណោះ ក៏មានរថយន្ត Pick Up បំពាក់ទៅដោយស៊ីរ៉ែនមួយទៀត ក៏មកកាងរថយន្តដឹកជ្រូកនោះផងដែរ។ ប៉ុន្តែ បន្ទាប់ពីមានក្រុមអ្នកសារព័ត៌មាន ៣-៤ ស្ថាប័នទៅផ្តិតយកព័ត៌មាន ក្រុមមកកាងចង់រំដោះរថយន្តដឹកជ្រូកនោះ ក៏បែកគ្នាអស់ទៅ ទុកឲ្យសមត្ថកិច្ចចាប់ខ្លួន និងរឹបអូសរថយន្តដឹកជ្រូកខុសច្បាប់ដោយជោគជ័យ។

អ្វីជាការកត់សម្គាល់ ប្រតិបត្តិការលើកនេះ មិនមែនមានតែលោក ហ៊ុន សារ៉ាត់ ទេ ប៉ុន្តែក៏មានវត្តមានលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះទៅដឹកនាំបញ្ជាដោយផ្ទាល់ផងដែរ។ ករណីនេះ គឺជាករណីបង្រ្កាបដ៏រន្ធត់មួយដែលកម្របានជួបខ្លាំងណាស់នៅក្នុងប្រទេសកម្ពុជា។

ក្រោយពីបង្រ្កាបបានហើយ រថយន្ត និងជ្រូកដែលសមត្ថកិច្ចរឹបអូសបាន ត្រូវបាននាំយកទៅរក្សាទុកនៅកន្លែងធ្វើចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ នាចម្ការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីធ្វើការត្រួតពិនិត្យសុខភាព។ បើតាមលោក ហ៊ុន សារ៉ាត់ បើទោះបីរកឃើញថាមានផ្ទុកមេរោគក៏ដោយ ក៏នឹងកម្ទេចដុតចោលទាំងអស់ ។ ចំពោះឈ្មួញ និងអ្នកពាក់ព័ន្ធ នឹងត្រូវចាត់ការដោះស្រាយតាមច្បាប់ជាធរមាន៕
ដោយ៖ វណ្ណ សុគន្ធា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


