ព័ត៌មានជាតិ
លោក សម រង្ស៊ី និងបក្ខពួក ត្រូវបានប្រកាសផ្ដន្ទាទោស ៨ឆ្នាំ ក្នុងសំណុំរឿងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល
លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង និងបក្ខពួក ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២នេះ ប្រកាសសាលក្រមផ្ដន្ទាទោសរយៈពេល ៨ឆ្នាំ និងបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនភ្លាមៗ ពាក់ព័ន្ធនឹងការប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល តាមរយៈផែនការ ៩ វិច្ឆិកា។

ជនជាប់ចោទ ដែលជាអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ទាំងនោះរួមមាន៖ លោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, អ្នកស្រី មូ សុខហួរ, លោក ហូរ វ៉ាន់, លោក តុ វ៉ាន់ចាន់, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, លោក អ៊ុំ សំអាន, លោក គង់ សភា, លោក អ៊ីសាក់ អ៊ូស្មាន់, និង លោក ម៉ោញ សារ៉ាត់ ជាដើម ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្ដន្ទាទោស ៨ឆ្នាំ និងចេញដីកាបង្គាប់ឲ្យចាប់ខ្លួនភ្លាមៗ ផងដែរ។
ចំណែកកញ្ញា សេង ធារី ដែលគេដឹងថា ជាអ្នកគាំទ្រអតីតគណបក្សប្រឆាំងមួយរូបដែរនោះ ក៏ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ៦ឆ្នាំ និងបង្គាប់ឲ្យចាប់ខ្លួនយកទៅអនុវត្តទោសភ្លាមៗ ខណៈជនជាប់ចោទបានមកស្រែកឡូឡា នៅមុខសាលាដំបូងរាជធានីភ្នំពេញ តាំងពីព្រឹកថ្ងៃអង្គារនេះ។ ក្នុងនោះ ជនជាប់ចោទចំនួន ១៩នាក់ផ្សេងទៀត ក៏ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសរយៈពេល ៦ឆ្នាំ ក្នុងសំណុំរឿងដដែលនេះផងដែរ។
រីឯជនជាប់ចោទ ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ៥ឆ្នាំ តែព្យួរទោសក្នុងសំណុំរឿងដដែលនេះ មានចំនួន ២០នាក់។ ពួកគេទាំងអស់នោះ ត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់, សមគំនិតក្នុងអំពើក្បត់, បទញុះញង់ក្នុងអំពើក្បត់, បទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម, និងបទញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់។ បទល្មើសទាំងអស់នេះ មានចែងក្នុងបទប្បញ្ញត្តិមាត្រា ២០៣, មាត្រា ២០៤ ,និងមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ មករា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


