ព័ត៌មានជាតិ
ម្ចាស់អាជីវកម្ម អាចដោះស្រាយបញ្ហាបានជាច្រើនជាមួយនឹងសិក្ខាសាលាមួយនេះ!
ក្រោយពីវិបត្តិជំងឺកូវីដ-១៩ ម្ចាស់អាជីវកម្មបានជួបប្រទះនូវបញ្ហាជាច្រើនដូចជា អាជីវកម្មពុំរីកចម្រើន ចំណូលមានការធ្លាក់ចុះ បុគ្គលិកចេញចូលច្រេីន ទាល់តែថៅកែនៅកន្លែងទេីបបុគ្គលិកធ្វេី រើសបុគ្គលិកថ្មី ក៏ធ្វេីមិនបានយូរទៀត ។ល។
ហេតុដូច្នេះហើយដើម្បីពង្រឹងអាជីវកម្មឱ្យមានស្ថិរភាព និងល្អប្រសើរជាងមុនស្របតាមសតវត្សថ្មីនេះ ម្ចាស់អាជីវកម្មត្រូវតែយល់ច្បាស់ពីបញ្ហាសំខាន់ៗដែលគួរជៀសវាង ដែលក្នុងនោះការជ្រើសរើសបុគ្គលិកឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព គឺជាចំណុចមួយដែលអ្នកមិនគួរមើលរំលងឡើយ។ អាជីវកម្មដែលអាចដើរទៅមុខប្រសើរបាន លុះត្រាតែអ្នកមានវិធីនៅក្នុងការគ្រប់គ្រង់ បានល្អដោយប្រើប្រាស់ប្រព័ន្ធនៃការវាយតម្លៃឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងនូវរបៀបធ្វើការបែបមើលបំណាំគ្នា បុគ្គលិកមិនប្រឹងធ្វើការជាដើម។ ហើយប្រសិនបើអាជីវកម្មអាចដើរទៅមុខបានហើយ អ្នកត្រូវតែចេះរៀបចំយុទ្ធសាស្ត្ររៀបចំផែនការអ្នកបន្តវេនធ្វើយ៉ាងណា អ្នកអាចដកខ្លួនចេញពីអាជីវកម្មបានដោយមានមនុស្សខ្លាំងៗគ្រប់គ្រងនិងអាជីវកម្មនៅតែដំណើរការ បើទោះជាអ្នកជាម្ចាស់អាជីវកម្មមិននៅក៏ដោយ ដើម្បីអ្នកអាចមានពេលគិតពីផែនការយុទ្ធសាស្រ្តដើម្បីអភិវឌ្ឍន៍ក្រុមហ៊ុន។
ដោយមើលឃើញលើបញ្ហានេះ ក្រុមហ៊ុន Workingna និង មជ្ឍមណ្ឌលCAMKPI Professional Academy សម្រេចសហការណ៍គ្នាបង្កើតជាសិក្ខាសាលា “តើគួររៀបចំយុទ្ធសាស្ត្រគ្រប់គ្រងបុគ្គលិកបែបណា ដើម្បីឲ្យអាជីវកម្មរីកចម្រើន” ដើម្បីចែករំលែក ក៏ដូចជាផ្តល់ជាដំណោះស្រាយដែលបានលើកឡើងខាងលើ ។ អ្នកនឹងមានឱកាស ជួបជាមួយនឹងវាគ្មិនកិត្តិយសដែលមានបទពិសោធន៍ និងជំនាញជាច្រើនក្នុងវិស័យជំនួញ និងធនធានមនុស្សដូចជា ៖
១. អ្នកស្រី យូ បូរី ជាអ្នកឯកទេស KPI និងយុទ្ធសាស្ដ្រគ្រប់គ្រងធនធានមនុស្ស
២. លោក អុីវ គឹមសួរ ដែលជាអ្នកជំនាញឯកទេសផ្នែកទីផ្សារ (Marketing) គ្រូបង្វឹកអាជីវកម្មរបស់ ActionCoach Cambodia | Facebook
៣. អ្នកស្រី ឃុន ពិសី ដែលជាស្ថាបនិកនៃក្រុមហ៊ុន Workingna | Facebook និង CareersFinder – Cambodia Co., Ltd | Facebook
ហើយសិក្ខាសិលានេះផងដែរ នឹងត្រូវបានសម្របសម្រួលដោយពិធីករដ៏ល្បីឈ្មោះគឺ DJNANA…
នៅក្នុងកម្មវិធីអ្នកចូលរួមនឹងទទួលបាននូវ៖
✔️ចំណុចគួរជៀសវាងដើម្បីស្ថិរភាពអាជីវកម្ម
✔️តើ KPI ជួយអ្វីខ្លះដល់ម្ចាស់អាជីវកម្ម
✔️ការជ្រើសរើសបុគ្គលិកប្រកបដោយប្រសិទ្ធភាព
✔️គន្លឹះរៀបផែនការអ្នកបន្តវេន
✔️ការផ្លាស់ប្តូរយោបល់ពីអាជីវកម្មផ្សេងគ្នា
✔️ការបង្កើនទំនាក់ទនង និងពង្រីកវិសាលភាពក្រុមហ៊ុន

?កាលបរិច្ឆេទៈ ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២២
?វេលាម៉ោង៖ ២ រសៀល – ៦ ល្ងាច
?ទីតាំង៖ នៅសណ្ឋាគារអូឡាំព្យាជាន់ទីប្រាំ
??តម្លៃ $45 និងថែមជូនតេស្ត DISC
?ការផ្តល់ជូនៈ ? អាហារពេលល្ងាច និងការចាប់រង្វាន់
➡️ចុះឈ្មោះតាមរយៈ Link : https://forms.gle/U5oo5WKccqVYV8En7
➡️ព័ត៌មានបន្ថែម៖ 070 242 456/ 095 420 565
ឬតាមរយៈ ៖ https://t.me/C_amKPI
ដំណឹងល្អមួយទៀតនោះ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គលសម្រាប់ការចុះឈ្មោះចាប់ពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២២ ដល់ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២ នឹងទទួលបានការធ្វើតេស្តអកប្បកិរិយា (DISC) ដែលមានតម្លៃស្មើរនឹង 20$

សូមរួសរាន់ចំនួនមានកំណត់!
មើលវីដេអូបន្ថែម៖
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


