ព័ត៌មានជាតិ
ចៅអធិការវត្ត ត្រូវជនមិនស្គាល់មុខឡើងទៅរឹត ក ដល់ក្នុងកុដិរហូតសុគត
ព្រះចៅអធិការមួយអង្គ ត្រូវបានជនមិនស្គាល់មុខរឹត ក សម្លាប់ ដោយមិនដឹងមូលហេតុ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដែលបានបង្កការភ្ញាក់ផ្អើល នៅវត្តចេតិយថ្មី ស្ថិតក្នុងភូមិចេតិយថ្មី ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល។

បើតាមការបញ្ជាក់ពីមន្ត្រីនគរបាល បានឲ្យដឹងថា ព្រះចៅអធិការដែលត្រូវបានជនមិនស្គាល់មុខសម្លាប់ ព្រះនាម ភោគ ធារិទ្ធ ហៅតាតឿ ឬតាតុប) ព្រះជន្ម៥៣វស្សា ជាចៅអធិការវត្តចេតិយថ្មី។ តាមរយៈការឲ្យដឹងពីលោកយាយ ប៉ិច សារឿន អាយុ៦៧ ដែលស្នាក់នៅវត្តចេតិយថ្មី បានឲ្យដឹងថា មុនពេលកើតហេតុលោកយាយ បានទៅនិមន្តចៅអធិការមកឆាន់ចង្ហាន់ពេលព្រឹក ប៉ុន្តែមិនឮសំឡេងឆ្លើយតប ក៏ត្រឡប់មកវិញ លុះមួយសន្ទុះក្រោយមក ក៏មានលោកយាយម្នាក់ទៀតឈ្មោះ ធ្លក យន អាយុ៧០ឆ្នាំ បានទៅនិមន្តចៅអធិការម្ដង នៅតែមិនមានការឆ្លើយតបទៀត ក៏នាំគ្នារុញទ្វារចូលក្នុងកុដិ ស្រាប់តែឃើញព្រះអង្គចៅអធិការវត្តសុគតនៅលើគ្រែ និងមានភួយពណ៌លឿងគ្របពីលើព្រះកេស ហើយក៏បានបង្កឲ្យមានការផ្អើលឆោឡោពេញវត្ត។



ក្រោយកើតហេតុសមត្ថកិច្ចជំនាញក៏ចុះមកធ្វើការពិនិត្យ ក៏បានរកឃើញថា ព្រះអង្គត្រូវបានគេរឹតកសម្លាប់ ដោយសាកសពនៅលើគ្រែ បែរព្រះកេសទៅត្បូង ជើងស្តាំម្ខាងគងលើខ្នើយ ជើងឆ្វេងសំយុងចុះក្រោម លើផ្ទៃមុខមានស្នាមប្រឡាក់ឈាម លៀនអណ្តាតចេញក្រៅ ដោយខ្សែនីឡុងពណ៌ស ទំហំ០.៥ មិល្លីម៉ែត្រ មានប្រវែង៣០សង់ទីម៉ែត្រ រឹតនៅជុំវិញកសាកសព មានស្នាមរលាត់នៅផ្នែកទ្រូងខាងស្តាំ និងស្នាមរលាត់សើស្បែកលើកញ្ចឹងក។ ជុំវិញករណីនេះ កម្លាំងផ្នែកជំនាញស្រុក បាននិងកំពុងសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ស្វែងរកជនដៃដល់ មកផ្ដន្ទាទោសតាមច្បាប់ឲ្យបាន៕
អត្ថបទ៖ ជលសាល
សូមចុចអាន៖ ដឹងច្បាស់ហើយ អំពីមូលហេតុ ដែលកើតមានអំពើឃាតកម្មបាញ់សម្លាប់ នៅខណ្ឌកំបូល

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ