ព័ត៌មានជាតិ
លោកស្រី ប្រាក់ ម៉ានីឡា ត្រូវជ្រើសតាំងជាស្ត្រីឆ្នើម ក្នុងចំណោមស្ត្រីជាអ្នកដឹកនាំគិលានុបដ្ឋាក និងឆ្មប ១០០នាក់លើពិភពលោក
លោកស្រី ប្រាក់ ម៉ានីឡា ប្រធានសមាគមគិលានុបដ្ឋាកកម្ពុជា ត្រូវបានជ្រើសតាំងជា ស្ត្រីឆ្នើមម្នាក់ក្នុងចំណោមស្ត្រីឆ្នើមជាអ្នកដឹកនាំគិលានុបដ្ឋាក និងឆ្មប ១០០នាក់ (100 OUTSTANDING WOMEN NURSE AND MIDWIFE LEADERS) នៅលើពិភពលោកក្នុងឆ្នាំ២០២០ដែលជាឆ្នាំអន្តរជាតិនៃគិលានុបដ្ឋាក និងឆ្មប។
ការជ្រើសតាំងនេះ ត្រូវបានធ្វើឡើងដោយ WOMEN IN GLOBAL HEALTH។ លោកស្រី ប្រាក់ ម៉ានីឡា កំពុងទទួលបានអាហារូបករណ៍ពីក្រុមប្រឹក្សាគិលានុបដ្ឋាកអន្តរជាតិ (INTERNATIONAL COUNCIL OF NURSES) នៅទីក្រុងហ្សឺណែវប្រទេសស្វីស ហើយកំពុងតែចូលរួមជាមួយវិទ្យាស្ថានភាពជាអ្នកដឹកនាំគិលានុបដ្ឋាកសកល (GLOBAL NURSING LEADERSHIP INSTITUTE) ក្នុងវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំគិលានុដ្ឋាកមួយដែលមានអ្នកចូលរួមមកពីប្រទេសជាច្រើនលើសកលលោក។
បច្ចុប្បន្ននេះ លោកស្រីកំពុងបម្រើការជាទីប្រឹក្សាជំនាញនៃការទទួលស្គាល់គុណភាពសេវាសុខាភិបាលរបស់ទីភ្នាក់ងារគម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព (EQHA) របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការ FHI360។
លោកស្រីបានចូលរួម ជាមួយក្រសួងសុខាភិបាលអភិវឌ្ឍស្តង់ដារនៃការអនុវត្តសម្រាប់គិលានុបដ្ឋាក (២០១៥) ក្រមសីលធម៌សម្រាប់គិលានុបដ្ឋាក (២០១៣) គោលការណែនាំស្តីពីរបៀបថែទាំ (២០១២) និងពិធីសារថែទាំរបស់គិលានុបដ្ឋាក និងឆ្មប (២០១២) ក្នុងប្រទេសកម្ពុជា។
ពីឆ្នាំ១៩៩៩ដល់ឆ្នាំ ២០២០ លោកស្រីម៉ានីឡា បានបម្រើការនៅមន្ទីរពេទ្យកុមារអង្គរក្នុងគម្រោងសំខាន់ៗ និងទទួលខុសត្រូវក្នុងកម្មវិធីសង្គ្រោះទារកដែលជាគម្រោងសុខភាពសហគមន៍មួយអនុវត្តនៅខេត្តព្រះវិហារ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


