Connect with us

ព័ត៌មានជាតិ

ទូតតួកគីបញ្ចប់អាណត្តិ សន្យាធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា-តួកគីកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

បានផុស

នៅ

ឯកអគ្គរដ្ឋទូតតួកគីបញ្ចប់បេសកកម្មការងារនៅកម្ពុជា បានសន្យាថា លោកស្រី នឹងខិតខំធ្វើយ៉ាងណាឲ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងតួកគីកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត មិនថាលោកស្រីទៅដល់ទីកន្លែងណាក៏ដោយ។ ការអះអាងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោកស្រី Ayda Unlu ឯកអគ្គរដ្ឋទូតតួកគីបញ្ចប់បេសកកម្មការងារនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្ដេចតេជោ បានឲ្យដឹងនៅក្រោយជំនួបនេះថា លោកស្រី Ayda Unlu ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា បានគោរពថ្លែងអំណរគុណ ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះការផ្ដល់មេដាយសហមេត្រីថ្នាក់មហាសេរីវឌ្ឍន៌ ជូនដល់លោកស្រី។ លោកស្រីឯកអគ្គរដ្ឋ​ទូតតួកគី បានជម្រាបជូនសម្ដេចតេជោថា រយៈពេលជាង ៤ឆ្នាំ នៃបេសកកម្មការទូតនៅកម្ពុជា ទោះបីជាមានការរាតត្បាតជំងឺកូវីដ-១៩ ក៏លោកស្រី បានធ្វើការងារមួយចំនួនក្នុងការពង្រីកពង្រឹងទំនាក់ទំនង ទាំងពាណិជ្ជកម្ម និងទាំងនយោបាយ រវាងប្រទេសទាំងពីរ។

ក្នុងនោះ មានការរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសតួកគី និងទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជាផ្សេងទៀត ទៅកាន់ប្រទេសនេះជាបន្តបន្ទាប់។ លោកស្រី Ayda Unlu បានបន្ថែមថា លោកស្រី ពិតជាមានកិត្តិយសជាទីបំផុត ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា ដើម្បីបម្រើផលប្រយោជន៍ទាំងប្រទេសតួកគីផង និងប្រទេសកម្ពុជាផងដែរ។ ចំពោះការចាកចេញពីប្រទេសកម្ពុជា លោកស្រី មានអារម្មណ៍ថា ដូចជាការចាកចេញពីផ្ទះដែលធ្លាប់រស់នៅ។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីឯកអគ្គរដ្ឋ​ទូតតួកគី បានសន្យាថា លោកស្រី នឹងខិតខំធ្វើយ៉ាងណាឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត មិនថាលោកស្រីនៅទីកន្លែងណាក៏ដោយ។  

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណ ចំពោះលោកស្រី Ayda Unlu ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា និងសម្ដែងនូវការកោតសរសើរដ៏ស្ម័គ្រស្មោះ ចំពោះស្នាដៃរបស់លោកស្រី ដែលបានបំពេញបេសកកម្មការទូតយ៉ាងល្អប្រសើរ និងទទួលបានផ្លែផ្កា ព្រមទាំងចូលរួមយ៉ាងសកម្មតាមរយៈបេសកកម្ម ក្នុងការពង្រីកពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសតួកគី។

ក្នុងនោះ លោកស្រីក៏បានរៀបចំឲ្យមានដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ដ របស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសតួកគី និងរៀបចំមូលដ្ឋានជាច្រើន សម្រាប់ពង្រីកពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ដែលចាំតែពេលវេលាប៉ុណ្ណោះ ដោយពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងកើនឡើងទៅដល់ចំនួនកំណត់ទុក។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសារជាថ្មី ជូនលោកស្រី Ayda Unlu និងរដ្ឋាភិបាល តួកគី ដែលបានផ្ដល់ជំនួយដល់កម្ពុជា ទាំងការជួយដល់ជនក្រីក្រ និងការជួយធ្វើផ្លូវតាមទីជន​បទ ហើយសម្ដេចសូមជូនពរលោកស្រី ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត ក្នុងបេសកកម្មរបស់លោកស្រី នាពេលខាងមុខ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

អ្នកវិទ្យាសាស្ត្រឲ្យត្រៀមខ្លួន! ជំងឺឆ្លងសាហាវៗនឹងផ្ទុះឡើង ដោយសារអាកាសធាតុក្តៅខ្លាំង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៩ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

Sokha Hotels

ព័ត៌មានពេញនិយម