ព័ត៌មានជាតិ
ណាក់ ណយ ពីក្មេងឧស្សាហ៍ចូលវត្ត ធំឡើងចេះគំនូសហសម័យមានរចនាបទស្អាត និងបង្កប់អត្ថន័យ
ចំណង់ចំណូលចិត្ត និងទេពកោសល្យតាំងពីនៅក្មេង បាននាំឱ្យយុវជនម្នាក់បង្កើតស្នាដៃគំនូរសហសម័យ មានរចនាបទស្អាត និងបង្កប់អត្ថន័យជ្រៅ នឹកស្មានមិនដល់។

ណាក់ ណយ អាយុ ២២ ឆ្នាំ វិចិត្រករគូរគំនូ មានដើមកំណើតនៅខេត្តសៀមរាបបានបង្កើតស្នាដៃគំនូជាច្រើន ត្រូវបានទទួលស្គាល់យ៉ាងឆាប់រហ័ស។
លោក ណាក់ ណយ បានរំឭកប្រាប់ថា លោកចាប់ផ្ដើមចេះគូគំនូតាំងពីអាយុ ៦ ឆ្នាំ ហើយនៅឆ្នាំ ២០១៥ លោកមានគំនូរផ្ទាល់ខ្លួនលក់ចេញ ដែលកាន់តែជំរុញទឹកចិត្តរបស់លោក ក្នុងការក្លាយខ្លួនជាវិចិត្រករពេញលេញ។

កាលពីក្មេងលោកឧស្សាហ៍ចូលក្នុងវត្ត ហើយឃើញជាងគំនូគូរជញ្ជាំងព្រះវិហារទើបធ្វើឱ្យលោកកាន់តែដុះគំនិតមានការចាប់អារម្មណ៍លើសិល្បៈគំនូតាំងពីតូចហើយក៏ឧស្សាឃើញបងស្រីរបស់លោកចូលចិត្តគូគំនូហើយលោកក៏រៀនគូតាម។
ដោយសារការស្រឡាញ់ និងចំណង់ចំណូលចិត្ត លោក ណាក់ ណយ បានលះបង់ពេលវេលា ថវិការច្រើនណាស់ខណៈកម្រៃធ្វើការងារជាច្រើន លោកបានចំណាយទៅលើការទិញសម្ភារគូរគំនូរ។

ការបង្កើតស្នាដៃសិល្បៈ គឺជារឿងតែមួយគត់ ដែល ណាក់ ណយ គិត ដរាបណាដែលលោកនៅតែដឹងពីតម្រូវការរបស់ខ្លួន។ ពេញមួយរយៈពេល នៃការសិក្សាថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ លោកបានចំណាយពេលជាច្រើន ក្នុងការគូររូប និងគំនូរដោយល្អិតល្អន់លើក្រដាស ក្នុងសៀវភៅ និងលើជញ្ជាំងកសិដ្ឋានរបស់គ្រួសរគាត់។
ចំណូលចិត្តផ្នែកសិល្បៈ បានជំរុញឱ្យរូបលោកឆ្ពោះទៅមុខ ហើយបានបំពេញនូវភាពរីករាយក្នុងជីវិត ដើម្បីចាកចេញទៅរកពិភពលោកថ្មីមួយទៀត ដែលពោរពេញទៅដោយក្ដីសង្ឃឹម និងក្ដីស្រឡាញ់ ហើយទោះបើជាក្នុងជីវិតពិតរបស់យើង មានឡើងមានធ្លាក់ចុះក៏ដោយ ប៉ុន្តែសម្រាប់ពិភពលោក របស់ ណាក់ ណយ គឺមានតែភាពស្រស់ស្អាត និងក្រីស្រលាញ់ប៉ុណ្ណោះ។

ការផុសឡើងវិញ នូវខ្លឹមសារស្ត្រីរឹងមាំ និងសិទ្ធិអំណាចនារី ដែលបានមកពីក្ដីស្រលាញ់ នៃស្ត្រីដ៍រឹងមាំបំផុតក្នុងជីវិតរបស់ណាក់ ណយ គឺម្ដាយរបស់គាត់ និងក្ដីសង្ឃឹមដែលគាត់មានសម្រាប់ប្អូនស្រី ឱ្យបានក្លាយជាស្ត្រីខ្មែរ ដ៍រឹងមាំ និងឯករាជ្យផងដែរ។ គាត់ក៏បានទ្រង់គ្រឿងអលង្កាលើស្ត្រីរបស់គាត់ រួមទាំងសម្លៀកបំពាក់ដ៍លម្អិតហ្មត់ហ្មង ដែលទាំងនេះ ជាសារបន្ថែម បញ្ជាក់ពីសម្រស់ និងកម្លាំងស្ត្រី៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


