ព័ត៌មានជាតិ
សម្ពោធមណ្ឌលសិក្សាបរិស្ថាន ព្រៃសហគមន៍ត្រពាំងពិការ ខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានអញ្ជើញចូលរួមក្នុង ពិធីសម្ពោធមណ្ឌលសិក្សាបរិស្ថាន ព្រៃសហគមន៍ត្រពាំងពិការ ដែលស្ថិតក្នុងភូមិ ត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។

លោក តូច ប៉ូលីវ៉ា បានលើកឡើងថា សមិទ្ធិផល ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នានេះ គឺជាសមិទ្ធផលថ្មីមួយដោយបានបង្ហាញ ពីការចូលរួមរបស់អង្គការដៃគូរ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់អង្គការសន្តិសេនា ទទួលបានគាំទ្រមូលនិធីពីអង្គការដែនដីមនុស្ស និងក្រសួងសហប្រតិបត្តិការដើម្បីសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេស អាឡឺម៉ង់ សមិទ្ធិផលទាំងអស់នេះរួមមានសាលប្រជុំ ការិយាល័យសហគមន៍ កូនផ្ទះសំណាក់សហគមន៍ ស្រះចិញ្ចឹមត្រីសហគមន៍ និងកន្លែងផលិតកម្មមាន់យកស៊ុត និងភ្ញាស់យកកូនសហគមន៍ ទាំងអស់នេះជាការចូល រួមឆ្លុះបញ្ចាំងមួយដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងសហគមន៍អាចមានបំនិនជីវិតសម្រាប់ប្របករបរចិញ្ចឹមជីវិតបន្ថែម ក្រៅពីមុខរបរកសិកម្មផ្សេងទៀត នឹងអាចធ្វើឱ្យយុវជនរបស់យើងអាចមកសិស្សារៀនសូត្រ ដកស្រងបទ ពិសោធន៍ ជាពិសេសអាចតំបន់ទាក់ទាញភ្ញៀវទេសចរណ៍ចូលមកកម្សាន្តផងដែរ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល កម្ពុជាក៏បានទទួលស្គាល់ផងដែរថា ការរីកចម្រើន និងការអភិវឌ្ឍន៍ រហូតដល់ពេលនេះ គឺពិតជាមានការ ចូលរួមពីគ្រប់ភាគីពាក់ព័ន្ឋ ក្នុងនោះមានដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គការសង្គមស៊ីវិល ។
បច្ចុប្បន្ននេះ ខេត្តស្វាយរៀង មានអង្គការ សមាគម សហគមន៍មានចំនួន សរុប១៣៥ ដែលបានធ្វើសកម្មភាពក្នុង ខេត្តស្វាយរៀង ក្នុងនោះ អង្គការជាតិចំនួន ២៥អង្គការ (ក្នុងនោះបង្កើតថ្មីមាន០១អង្គការ) អង្គការបរទេស ចំនួន០៩អង្គការ (ក្នុងនោះបង្កើតថ្មីមាន០១អង្គការ) សមាគមមានចំនួន១១សមាគម (ក្នុងនោះបង្កើតថ្មីមាន០១សមាគម) និងសហគមន៍មានចំនួន ៩០ ។ ដោយ:ភក្ដី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


