ព័ត៌មានជាតិ
ក្រសួងសុខាភិបាល បន្តជំរុញឲ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩ ) បានមានប្រសាសន៍ថា គ.វ.ក-១៩ នឹងផ្តល់វ៉ាក់សាំងដូសជំរុញទី ៣ ទី ៤ និងទី ៥ ដល់ក្រុមអាយុចាប់ពី ៣ឆ្នាំដល់ ១២ឆ្នាំឡើង ជាង ៤លាននាក់ នៅដើមខែកក្កដា ឆ្នាំ ២០២២។

តាមរយៈសេចក្ដីជូនដំណឹង និងក្រើនរំលឹកឲ្យពលរដ្ឋបន្ដទៅចាក់វ៉ាក់សាំងដូសជំរុញ កាលពីយប់ថ្ងៃទី ២៨ ខែមិថុនា លោកស្រី ឱ វណ្ណឌីន បានបន្តថា ចំពោះក្រុមអាយុចាប់ពី ៣ឆ្នាំ ដល់អាយុក្រោម ៦ឆ្នាំ ដែលបានចាក់ដូសទី ២រួចហើយ មិនទាន់បានចាក់វ៉ាក់សាំងដូសទី ៣ ចំនួន ៥៣,២៣៧១នាក់ នឹងត្រូវផ្តល់វ៉ាក់សាំងដូសទី ៣ ចាប់ពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២២។

រីឯក្រុមអាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោយ ១២ឆ្នាំ ដែលបានចាក់ដូសទី ៣រួចហើយ មិនបានចាក់ដូសទី ៤ ចំនួន ១៣២,៤៦៥២នាក់ នឹងត្រូវចាក់ដូសទី ៤ ចាប់ពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២២។ ចំណែកក្រុមអាយុចាប់ពី ១២ឆ្នាំឡើងទៅ ដែលបានចាក់វ៉ាក់សាំងដូសទី ៤រួចហើយមិនបានចាក់ដូសទី ៥ ចំនួន ២៦០,៥១០៩នាក់ នឹងត្រូវចាក់ដូសទី ៥ចាប់ពីថ្ងៃទី ៤ ខែកក្កដាឆ្នាំ ២០២២។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានណែនាំដល់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ឬដល់វេនចាក់វ៉ាក់សាំងដូសជំរុញជាបន្ដបន្ទាប់ សូមអញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ -១៩ នៃមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត និងមណ្ឌលសុខភាពនៅទូទាំងប្រទេសឲ្យបានគ្រប់ៗគ្នា ព្រោះថាការចាក់វ៉ាក់សាំងកូវីដ-១៩នេះ នៅតែជាឧបករណ៍មួយចាំបាច់ ក្នុងការបង្កើនភាពស៊ាំបុគ្គល ក៏ដូចជាភាពស៊ាំក្នុងសហគមន៍ សំដៅចូលរួមទប់ស្កាត់ការឆ្លងរាលដាល កាត់បន្ថយអត្រាឈឺធ្ងន់ និងអត្រាស្លាប់ដែលបង្កដោយជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។
សូមជម្រាបថា គិតត្រឹមថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ ប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានចំនួន ១៥,០៨២,៦៧៧នាក់ ស្មើ ៩៤,២៧% បើធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


