Connect with us

ព័ត៌មានជាតិ

រន្ធត់​ណាស់​! រថយន្ត​ម៉ា​សដា ឡើង​ជែង​ទៅ​បុក​រថយន្ត​ហ្សី​ប បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួស​៣​នាក់

បានផុស

នៅ

សៀមរាប​ ៖​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ម៉ាក​ម៉ា​សដា ឡើង​ជែង​ខ្វះ​ការប្រុងប្រយ័ត្ន​ជ្រុល​ទៅបុក​រថយន្ត​ម៉ាក​ហ្សី​ប​ក្នុងទិសដៅ​ច្រាស​គ្នា​បណ្តាល​ឲ្យ​រ៉េ​ចង្កូត​បុក​ដើមឈើ​ស្លាប់​ម្នាក់​របួសធ្ងន់​.​ស្រាល​ចំនួន​៣​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ កើតឡើង​នៅ វេលា​ម៉ោង​១៧.០០​នាទី​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០២០​ផ្លូវជាតិ​លេខ​៦ ចំណុច​ចន្លោះ​គីឡូម៉ែត្រ លេខ​២៤៧-២៤៨ ភូមិ​ចំរេះ ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង ខេត្តសៀមរាប​។

លោក​វរសេនីយ៍ឯក សុខ សុទ្ធា​វុ​ធ អធិការនគរបាល​ស្រុក​ជីក្រែង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២២​នេះ​ថា រថយន្ត​ម៉ាក​ហ្សី​ប (JEEP) ស្លាក​លេខ ភ្នំពេញ 2BE 1738 បើក​ក្នុង​ទឹ​សដៅ​ពី​កើ​តទៅ​លិច បើកបរ​ដោយ​ឈ្មោះ សួន សុ​កូ​ឡា ភេទ​ប្រុស​អាយុ​២៩ ឆ្នាំ និង​អ្នករួមដំណើរ ៤​នាក់​។​១.​ឈ្មោះ ព្រឿ​ន សេង​ហួយ ភេទ​ស្រី អាយុ​២៨​ឆ្នាំ (​គ្មាន​របួស​)​។​២.​ឈ្មោះ សារឹម សំពា ភេទ ប្រុស​ស្លាប់​នៅ​កន្លែងកើតហេតុ​។​៣.​ឈ្មោះ ពុធ ពិសី ភេទ​ស្រី អាយុ​៤០​ឆ្នាំ​របួសធ្ងន់​។​៤. ក្មេងប្រុស អត់​ស្គាល់ឈ្មោះ អាយុ​ប្រហែល​៤​ឆ្នាំ (​របួសស្រាល )​អ្នក​ទាំងអស់​រស់នៅ បុរី​ប៉េង​ហ៊ួ​ត ក្រុងភ្នំពេញ​។​លោក​បន្តថា រថយន្ត ម៉ាក​ម៉ាស់​ស្តា ពណ៌​ត្រេអ៊ី​ស្លាក​លេខ ខ​.​ម 2.9574 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បើក​ពី​លិចទៅ​កើត បើក​ក្នុង​ល្បឿន​លឿន​ឡើង​វ៉ា​ជែង​មិន​ប្រកាន់​ស្តាំ ដល់​ចំណុចកើតហេតុ​បុក​រថយន្ត​Jeep​តែម្តង​។

ក្រោយ​កើតហេតុ​អ្នកបើករថយន្ត​ស្លាក​លេខ ខ​.​ម​ចុះ​គេចខ្លួនបាត់​។​បន្ទាប់មក​កម្លាំង​នគរបាល​ជំនាញ​ស្រុក​ជីក្រែង ក៏បាន​ចុះ​ដល់​កន្លែងកើតហេតុ​និង​ធ្វើការ​វាស់វែង​រួច បញ្ជូន​ជនរងគ្រោះ​ទៅ​ពេទ្យ ព្រមទាំង​ប្រគល់​សាកសព ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​វត្ថុតាង​ត្រូវបាន​អូស​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ចាត់ការ​តាម​នីតិ​វិធី​៕
ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម