ព័ត៌មានជាតិ
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពីរនាក់ ជំនាញលួចទ្រព្យសម្បតិ្តពលរដ្ឋនៅស្រុកសង្កែ
បាត់ដំបង៖ មុខសញ្ញាដែលតែងធ្វើសកម្មភាពដ៏កក្រើកក្នុងស្រុកសង្កែ ដែលតែងតែធ្វើឲ្យអ្នកភូមិស្ទើរដេកមិនលក់ខ្វល់ខ្វាយមិនសប្បាយចិត្តព្រោះតែទ្រព្យសម្បត្តិខ្លួន ចុងក្រោយសមត្ថកិច្ចជួយដោះបន្ទុករួចរាល់ហើយ ដោយតាមក្របួចបាន ០២នាក់ដើម្បីផ្តន្ទាទោសតាមច្បាប់។

មន្ត្រីស្នងការខេត្តបានឲ្យដឹងថា កិច្ចប្រតិបត្តិការខាងលើបានធ្វើឡើងកាលពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០២២ ដោយមានការ សម្របសម្រួលនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ទើបសមត្ថកិច្ចនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ដែលមានលោកវរសេនីយ៍ឯក កោ ស៊ុនកាំង ជានាយការិយាល័យ បានដឹកនាំកម្លាំងចុះឃា ត់ខ្លួនជនសង័្សយចំនួន០២នាក់នៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងករណី”លួចម៉ូតូតា មលំនៅដ្ឋាន” ។
ប្រភពខាងលើបន្តថា ជនសង័្សយទាំងពីរនាក់ដែលបានឃាត់ខ្លួនរួមមាន ១.ឈ្មោះ សំ ម៉ារីភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅ ភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ ២.ឈ្មោះ ពៅ រ៉ហ៊ីម ភេទប្រុស អាយុ៣៧ឆ្នាំរស់នៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានម៉ូតូម៉ាកហុងដាសេ ១២៥ ព៌ណខ្មៅសេរីឆ្នាំ ២០១៦ពាក់ស្លាកលេខ បាត់ដំបង 1X.1382 ចំនួន០១គ្រឿង ដែលជារបស់ជនរងគ្រោះ។ ម៉ូតូ០១គ្រឿងខាងលើនេះ បានបាត់ កាលពីថ្ងៃទី១១ ខែ កក្កដា ឆ្នាំ ២០២២ នៅវេលាទៀបភ្លឺឈានចូល ថ្ងៃទី ១២ ខែកក្កដាឆ្នាំ២០២២ ក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះឈ្មោះ ម៉ោល តង ភេទស្រី អាយុ៥១ឆ្នាំរស់នៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ជនសង័្សយបានធ្វើសកម្មភាពលួចហើយជិះគេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយសមត្ថកិច្ចទទួលបន្តឹងពីជនរងគ្រោះ ផ្នែកជំនានបានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃ ខែខាងលើ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង័្សយ និងដកហូតម៉ូតូជាភស្តុតាង នៃបទល្មើសយកមកប្រគល់ឲ្យជនរងគ្រោះវិញ ហើយជនសង័្សយទាំងពីរនាក់សមត្ថកិច្ចកំពុងរៀបចំបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់៕ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


