ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច យកអំណោយសម្តេចតេជោ ជូនជនពិការសមាគមតន្ត្រីសំនៀងជនពិការ
ភ្នំពេញ ៖ លោក វងសូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទានៅព្រឹកថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០បាននាំយកអំណោយ សម្តេចតេជោនាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលមានជាថវិកា និង សម្ភារៈការពារជំងឺកូវីដ១៩មួយចំនួនចែលជូនដល់ជនពិការនិងអ្នកថែទាំនៅសមាគមតន្ត្រីសំនៀងជនពិការ។

ជនពិការដែលទទួលបានអំណោយពីសម្តេចតេជោនាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនមានចំនួន៥៩នាក់ដោយក្នុងម្នាក់ទទួលបានថវិកាចំនួន១០ម៉ឺនរៀល អាវយឺត១និងឃីតមួយកញ្ចប់ដែលមានក្រម៉ា ម៉ាស ជែលលាងដៃ១ឈុត ច្រាសដុសធ្មេញ សាប៊ូដុសខ្លួន សាប៊ូកក់សក់ ថ្នាំការពារផ្តាសាយ១បន្ទះ ថ្នាំបន្ថយកម្តៅ១បន្ទះនិងអាហារ១កញ្ចប់ដែលមានបាយ ទឹកសុទ្ធ ទឹកក្រូចនិងទឹកផ្លែឈើ។
ជាមួយគ្នានេះដែរ អ្នកមើលថែទាំជនពិការចំនួន៧នាក់នៅសមាគមតន្ត្រីសំនៀងជនពិការក៏ទទួលបានអំណោយពីសម្តេចតេជោនាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនផងដែរដោយម្នាក់ៗទទួលបានថវិកាចំនួន៥ម៉ឺនរៀល៕
ដោយ ៖ សំអឿន

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


