ព័ត៌មានជាតិ
លោក លី សូវ៉ាន់៖ មកដល់ពេលនេះនៅមិនទាន់មានព័ត៍មានណាមួយថា អ្នកកើតជំងឺអ៊ុតស្វារត់គេចពីថៃចូលមកកម្ពុជានៅឡើយទេ
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៣កក្កដានេះថារហូតមកដល់ពេលនេះនៅមិនទាន់មានព័ត៍មានណាមួយថាបុរសកើតជំងឺអ៊ុតស្វារត់គេចពីថៃចូលមកកម្ពុជានៅឡើយទេ។

យោងតាមការចុះផ្សាយរបស់គេហទំព័រ Thaigerបានឱ្យដឹងថា ថៃ កំពុងតាមស្វែងរកបុរសសញ្ជាតិនីហ្សេរីយ៉ាម្នាក់អាយុ២៧ឆ្នាំ ដែលត្រូវបានគេកំណត់ថា ជាអ្នកជំងឺអុតស្វា ទី១របស់ប្រទេសថៃ នៅភូកេត។ គាត់បានបាត់ខ្លួនបន្ទាប់ពីមិនបានរាយការណ៍ទៅមន្ទីរពេទ្យ ហើយថៃកំពុងបន្តស្វែងរកបុគ្គលនេះផងដែរ។ បច្ចុប្បន្ន បុរសម្នាក់នេះ ត្រូវបានគេជឿថា បានរត់ចេញពីប្រទេសថៃ ដោយហែលទឹកឆ្លងទន្លេខេត្ត Sa Kaeo ចូលមកក្នុងប្រទេសកម្ពុជា។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបន្តថា « បន្ទាប់ពីយើងបានទទួលព័ត៍មាននៅវេលាម៉ោង២រសៀលថ្ងៃទី២២កក្កដាថាមានបុរសនីហ្សេរីយ៉ាកើតជំងឺអុតស្វាហើយបានរត់គេចពីមន្ទីរពេទ្យនៅខេត្តនៅភូកេតភ្លាមយើងបានផ្តល់ព័ត៍មាននេះដល់មន្ត្រីឆ្លើយតបបន្ទាន់នៅតាមច្រកព្រំដែនឱ្យសហការជាមួយមន្ត្រីនគរបាលតាមព្រំដែនដើម្បីតាមដានអត្ថសញ្ញាណបុគ្គលនោះ»។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថារហូតមកដល់ពេលនេះនៅមិនទាន់មានព័ត៍មានឬរបាយការណ៍ណាមួយថាបុគ្គលនោះបានចូលមកដល់ប្រទេសកម្ពុជានៅឡើយទេហើយយើងកំពុងទាក់ទងទៅជនបង្គោលនៅប្រទេសដើម្បីឱ្យគាត់តាមដានរឿងនេះជាប្រចាំពីការរុករកបុគ្គលនេះ។ចំណែកភាគីថៃក៏កំពុងតែស្វែងរកយ៉ាងសស្រាក់សស្រាំផងដែរ។

យ៉ាងណាក៏ដោយ លោក វេជ្ជបណ្ឌិត លីសូវ៉ាន់បានបញ្ជាក់ថាមកទល់នឹងពេលនេះកម្ពុជានៅមិនទាន់មានករណីឆ្លងជំងឺអ៊ុតស្វានៅឡើយទេពោលគឺមានតែករណីសង្ស័យប៉ុណ្ណោះខណៈនៅពិភពលោកមានប្រទេសចំនួន២៨ហើយបានឆ្លងជំងឺអ៊ុតស្វានេះដែលមានអ្នកជំងឺចំនួន១៦៥៣៨នាក់ក្នុងនោះថៃមាន១ករណី៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


