ព័ត៌មានជាតិ
សាកលវិទ្យាល័យមួយតម្លៃជាង៤លានដុល្លារ នឹងលេចចេញរូបរាងនៅខេត្តកណ្តាលឆាប់ៗនេះ
សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលមានតម្លៃប្រមាណជាង៤លានដុល្លារអាមេរិក នឹងលេចចេញរូបរាងនៅខេត្តកណ្តាលនាពេលឆាប់ៗខាងមុខនេះ ដើម្បីបណ្តុះបណ្តាលដល់សមណនិស្សិត និស្សិត យុវជនខ្មែរ និងបរទេសទទួលការអប់រំសិក្សាស្រាវជ្រាវ និងស្វែងរកចំណេះដឹង។

នៅក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅស្រុកអង្គស្នួលកាលពីថ្ងៃទី២៤ ខែកក្កដា សម្ដេចមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករងនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណគណធម្មយុត្តិកនិកាយ ខេត្តកណ្តាល បានមានសង្ឃដីកាថា អគារសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នេះ សាងសង់លើផ្ទៃដីទំហំ១៣.៥៨០ម៉ែត្រការ៉េ (មួយម៉ឺនបីពាន់ប្រាំរយប៉ែសិបម៉ែត្រការ៉េ មានកម្ពស់ ៦ជាន់ មានរាងជាអក្ស អ៊ុយ(U) មានបន្ទប់សិក្សាចំនួន ៧២ បន្ទប់ បន្ទប់រដ្ឋបាល ១៧បន្ទប់ សាលប្រជុំ ០២ បន្ទប់ ផ្ទុកមនុស្សបានចំនួន ១០២០ នាក់ មានអាហារដ្ឋានចំនួន ០១ កន្លែង ចំណតយានយន្ត ០១ កន្លែង គ្រោងនឹងចំណាយថវិកាចំនួន ៤.០៥៣.០០០ ដុល្លារ (បួនលានប្រាំម៉ឺនបីពាន់ដុល្លារសហរដ្ឋអាមេរិក) ដោយមិនទាន់គិតបញ្ចូលសម្ភារៈបរិក្ខារបំពាក់ក្នុងអគារនៅឡើយ។

សម្ដេចមង្គលទេពាចារ្យ វង្ស អានេតា មានសង្ឃដីកាបន្តថា សាកលវិទ្យាល័យនេះ មានបង្រៀនជាង២០ជំនាញ ហើយសិស្សនិស្សិតទាំងអស់អាចមកសិក្សារៀនសូត្រនៅសាកលវិទ្យាល័យនេះ បានដោយសិស្សនិស្សិតទាំងអស់ បង់ថ្លៃទឹក និងភ្លើង ក្នុងមួយឆ្នាំ១២០ ដុល្លារអាមេរិកប៉ុណ្ណោះ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានលើកឡើងថា អគារសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី គឺជាប្រវត្តិសាស្ត្រសម្រាប់សមណនិស្សិត និស្សិត យុវជនខ្មែរ និងបរទេស មកទទួលការអប់រំ និងសិក្សាស្រាវជ្រាវ ស្វែងរកចំណេះដឹងនៅទីនេះ។

លោកអភិបាលខេត្តបន្តថា អគារសាកលវិទ្យាល័យនេះ គឺជាសមិទ្ធិផលថ្មីមួយទៀតដែលកើតចេញពីការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាមួយនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរក្រោមម្លប់នៃសន្តិភាព ក្រោមការដឹកនាំរបស់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋ រស់នៅពោរពេញដោយសន្តិសុខសុវត្ថិភាពនិង សណ្តាប់ធ្នាប់សាធារណៈ៕
អត្ថបទ៖ សំអឿន

-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


