Connect with us

ព័ត៌មានជាតិ

UNICEF ស្រាយ​​បំភ្លឺកុំ​ឲ្យច្រឡំ រឿង​ផ្តល់​វ៉ាក់សាំង ៨៥០ តោន​ ​ដល់​ប្រទេស​កម្ពុជា

បានផុស

នៅ

អង្គការ UNICEF ប្រចាំ​ប្រទេស​កម្ពុជា បាន​ចេញ​មក​បញ្ជាក់ ក្រោយ​មាន​របាយការណ៍ចុះ​ផ្សាយ​ថាអង្គការ​មួយ​នេះ​នឹង​ផ្តល់​វ៉ាក់សាំង​រាប់​តោន​ដល់​ប្រទេស​កម្ពុជា​ជា​រៀងរាល់​ខែ។

អង្គការ​ដែល​ធ្វើការ​ជួយ​ដល់​កុមារ​ស្រាយ​បំភ្លឺ​ថា វ៉ាក់សាំង​ចំនួន ៨៥០ តោន ជា​តួលេខ​​សរុប​សម្រាប់​ការ​ចែកចាយ​ទូទាំង​ពិភពលោក មិនមែន​សម្រាប់​តែ​ប្រទេស​កម្ពុជា​នោះ​ទេ។ ការពិត​ណាស់​កម្ពុជា ជា​សមាជិក​​ COVAX របស់​​អង្គការ​សុខាភាព​ពិភពលោក ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​នឹង​ទទួល​បាន​ចំណែក​នៃ​វ៉ាក់សាំង​ចំនួន ៨៥០ តោន ដែល​​បម្រុង​ទុក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

UNICEF ​កំពុង​ធ្វើការជាមួយ​ក្រសួង​សុខាភិបាល ដើម្បីត្រៀមរៀបចំក្នុងការផ្គត់ផ្គង់វ៉ាក់សាំង​ដល់ប្រទេស​កម្ពុជា នៅ​ពេល​មាន​ការ​សម្រេច​ចុងក្រោយ។ UNICEF ​នឹង​បន្ត​គាំទ្រ​ដល់​រដ្ឋាភិបាល និង​ធ្វើការជាមួយ​ដៃគូ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធានា​ពលរដ្ឋ​កម្ពុជា​នឹង​ទទួល​បាន​ការ​ការពារ​នៅ​ថ្ងៃ​​អនាគត៕

សូម​អាន​ខ្លឹមសារ​ទាំងស្រុង​ជាភាសា​អង់គ្លេស​របស់​អង្គការយូនីសេហ្វ​ប្រចាំ​ប្រទេស​កម្ពុជាស្រាយ​បំភ្លឺ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម