ព័ត៌មានជាតិ
អភិបាលរងខេត្តកណ្ដាល ជំរុញឱ្យថៅកែរោងចក្រ ត្រូវអនុវត្តកាតព្វកិច្ចបង់ភាគទានផ្នែកប្រាក់សោធនឱ្យមានប្រសិទ្ធភាពខ្ពស់
លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាលបានជំរុញឱ្យនិយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន ទាំងអស់ ត្រូវចូលរួមអនុវត្តកាតព្វកិច្ចបង់ភាគទានផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ ស្តីពីការងារឱ្យត្រឹមត្រូវ និងឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់។

ថ្លែងក្នុងពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិតនៃវិស័យឯកជនកាលពីថ្ងៃទី ២៧ កក្កដា លោកប្រាក់ សារ៉ាត បានមានប្រសាសន៍ថា ដើម្បីរួមចំណែកជាមួយ ប.ស.ស. ក្នុងយុទ្ធនាការ ៩០ ថ្ងៃ និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន ទាំងអស់ ត្រូវចូលរួមក្នុងការអនុវត្តកាតព្វកិច្ចក្នុងការបង់ភាគទានផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដូចមានចែងក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម ឱ្យត្រឹមត្រូវ និងឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវចុះបញ្ជិកា សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត ដើម្បីរក្សានូវអត្ថប្រយោជន៍កម្មករនិយោជិតរបស់ខ្លួនកុំឱ្យបាត់បង់។

ការអនុវត្តប្រាក់សោធននេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសអនុវត្តនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ ។ ប៉ុន្តែដោយសារតែវាជារបបសោធនថ្មី ទើបក្រសួងពន្យារពេលអនុវត្ត ៩០ ថ្ងៃ ដើម្បីចុះផ្សព្វផ្សាយដល់កម្មករនិយោជិតបានយល់ដឹងជាមុនសិន មុននឹងអនុវត្តជាផ្លូវការនៅថ្ងៃទី ១ តុលា នឹងចាប់ផ្តើមបង់វិភាគទាន ២ ភាគរយសម្រាប់កម្មករ និង ២ ភាគរយសម្រាប់និយោជកចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ តទៅ។
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានមានប្រសាសន៍ថា នេះជាប្រវត្តិសាស្ត្រ របស់ប្រទេសកម្ពុជា ដែលបងប្អូនកម្មករនិយោជិតនៃវិស័យឯកជន មានប្រាក់សោធន ដូចទៅនិងមន្ត្រីរាជការដែរ ព្រោះថានៅប្រទេសយើងពុំធ្លាប់មានកម្មករនិយោជិតនៃវិស័យឯកជន មានប្រាក់សោធននោះទេ ។ លោកអគ្គនាយករង បានស្នើសុំដល់គណៈអភិបាល នៃគណៈអភិបាលខេត្ត ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ មេត្តាជួយសហការជាមួយនាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលស្ថិតនៅក្នុងដែនអនុវត្តរបស់ខ្លួនក្នុងការផ្តល់ទីកន្លែង ដើម្បីធ្វើការផ្សព្វផ្សាយអំពីការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ ជូនដល់កម្មករនិយោជិតដែលជាភាគីជាប់កាតព្វកិច្ចនេះផ្ទាល់តែម្ដង។

ជាការឆ្លើយតបលោក ប្រាក់ សារ៉ាត ក៏បានអំពាវនាវ ដល់អង្គភាព មន្ទីរ អាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវចូលរួមសហការជាមួយបេឡាជាតិសន្តិសុខសង្គម ក្នុងការអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមចំណែករក្សានូវស្ថិរភាពហិរញ្ញវត្ថុរបស់បងប្អូនវិស័យឯកជន ក្នុងន័យដើម្បីអភិវឌ្ឍន៍សង្គមជាតិឱ្យកាន់តែមានការរីកចម្រើន និងភាពសុខដុមរមនាតរៀងទៅ ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ