ព័ត៌មានជាតិ
ត្រឹម ១ ខែ កម្ពុជា រកឃើញអ្នកជំងឺកូវីដ-១៩ ឡើងវិញ ៤៤៤ ករណី បន្ទាប់ពីស្ងប់ស្ងាត់ជិត ២ ខែ
ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលសរុបម្សិលមិញ បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២៦ នាក់។ កម្ពុជា បានចាប់ផ្ដើមរកឃើញឡើងវិញ ចាប់ពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២នេះ ដែលមកដល់ពេលនេះ រយៈពេលជាង ១ ខែ កម្ពុជា រកឃើញ អ្នកជំងឺកូវីដ-១៩ ថ្មី សរុប ៤៤៤ ករណី បន្ទាប់ពីមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី អស់រយៈពេល ៥២ ថ្ងៃជាប់គ្នារួចមក។ ក្នុងនោះ អ្នកជំងឺជាសះស្បើយមានចំនួន ២៦៣ ករណី និងពុំមានករណីស្លាប់។

អ្នកជំងឺថ្មី ឆ្លងជំងឺ កូវីដ-១៩ ទាំងនោះ ត្រូវបានរកឃើញ ដោយម៉ាស៊ីន PCR និងជាប្រភេទអូមីក្រុង ទាំងអស់។ ក្នុងនោះ ៧ ករណី ជាករណីនាំចូល ឯ ៤៣៧ ករណី ជាករណីឆ្លងក្នុងសហគមន៍ និងត្រូវបានរកឃើញពេលពួកគេសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។

គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៦ ៧០៦ ករណី, អ្នកជាសះស្បើយសរុបចំនួន ១៣៣ ៤៦៩ នាក់, ស្លាប់សរុបចំនួន ៣ ០៥៦ នាក់។

គួរបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យ ក្រសួងសុខាភិបាល មន្ទីរសុខាភិបាលនិងអាជ្ញាធរពាក់ព័ន្ធ ពិនិត្យ ឱ្យបានដិតដល់ និងតាមដាននូវការវិវត្តន៍នៃជំងឺកូវីដ១៩នេះ ដើម្បីបញ្ចៀសឱ្យបាននូវការរីករាលដាលដ៏ធ្ងន់ធ្ងរ ដែលអាចកើតឡើងជាយថាហេតុ។ ជាមួយគ្នានោះសម្ដេចបានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងដូសជំរុញ ត្រូវរូសរាន់ទៅទទួលវ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នា៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


