ព័ត៌មានជាតិ
ក្រសួងការងារណែនាំឱ្យពលករខ្មែរជំនាញធ្វើតេស្តភាសា ធ្វើការនៅប្រទេសជប៉ុន
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់ពលករខ្មែរជំនាញសូមចុះឈ្មោះ និងធ្វើតេស្តភាសាជប៉ុនដើម្បីបានទៅធ្វើការនៅប្រទេសជប៉ុនទទួលបានបទពិសោធន៍ល្អៗ និងទទួលប្រាក់ខែខ្ពស់។

លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅក្នុងសេចក្តីជួនដំណឹង ចុះថ្ងៃទី ២៩ ខែកក្កដានេះថា តាមសេចក្តីជូនដំណឹងពីក្រសួងយុត្តិធម៌ នៃប្រទេសជប៉ុន ចុះថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ និងសាធារណជនដែលមានបំណងទៅធ្វើការនៅប្រទេសជប៉ុន ក្នុងគម្រោងពលករជំនាញឱ្យបានជ្រាបថា អង្គភាពទទួលបន្ទុកការធ្វើតេស្ដភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តភាសាតាមរយៈប្រព័ន្ធកុំព្យូទ័រ។

លោករដ្ឋមន្ត្រីបានបន្តថា ការធ្វើតេស្តភាសាជប៉ុននឹងប្រព្រឹត្តិទៅនៅសាកលវិទ្យាល័យអន្តរជាតិប៊ែលធី សាខាទួលស្លែង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ និងថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២២ និងមួយទីតាំងមួយទៀតនៅវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ ដែលមានអាសយដ្ឋាន នៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយធ្វើតេស្តនៅថ្ងៃទី ២៧ ខែសីហា ថ្ងៃទី ០៣ ១០ និងទី១៦ ខែកញ្ញា ឆ្នាំ២០២២។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ចំពោះការចុះឈ្មោះធ្វើតេស្តភាសាជប៉ុន បេក្ខជនត្រូវបង់ប្រាក់តម្លៃ ២២ ដុល្លារអាមេរិក ដោយបេក្ខជនត្រូវមានអាយុចាប់ពី ១៧ ឆ្នាំឡើងទៅ ដោយមិនគិតពីមក្រិតវប្បធម៌ឡើយ និងត្រូវភ្ជាប់មកជាមួយនូវឯកសារមួយចំនួនដូចជា អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬប័ណ្ណបើកបរ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការបរិច្ឆេទនៃការធ្វើតេស្តនេះអាចនឹងផ្លាស់ប្តូរអាស្រ័យទៅលើស្ថានភាពជំងឺកូវីដ-១៩។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា បច្ចុប្បន្ននេះមានពលករខ្មែរប្រមាណជាង ១ លាន ២ សែន នាក់ធ្វើការនៅក្រៅប្រទេស ក្នុងនោះមានពលករចំនួន ១១ ៤៥៣ នាក់ ធ្វើការនៅប្រទេសជប៉ុន៕
អត្ថបទ៖ សំអឿន


-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


