ព័ត៌មានជាតិ
អតីតអភិបាលខេត្តកំពង់ឆ្នាំង ស្ម័គ្រចិត្តប្រគល់ដី ២២ កន្លែងជូនរដ្ឋវិញ
លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា លោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង បានយល់ព្រមប្រគល់ដីចំនួន ២២ កន្លែងជូនរដ្ឋវិញ។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី ១៤ អាណត្តិទី ៣ របស់ខ្លួនកាលពីរសៀលថ្ងៃទី ២៩ កក្កដា លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបន្តថា ករណីលោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំងនេះ បានរងពាក្យបណ្តឹងជាច្រើនពីមន្ត្រីកងទ័ព និងប្រជាជនពាក់ព័ន្ធនឹងករណីដីធ្លី ដីខ្លះមានពាក្យបណ្តឹងរហូតដល់ ៩ ក៏មានដែរ។


លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបន្តទៀតថា ប៉ុន្តែជាចុងក្រោយនេះ លោកឈួរ ច័ន្ទឌឿនយល់ព្រមប្រគល់ដីចំនួន ២២ កន្លែងវិញ ក្នុងនោះមាន ២១ កន្លែងប្រគល់ជូនរដ្ឋ និង ១ កន្លែងជូនម្ចាស់ដើមវិញ។ ក្នុងចំណោមដី ២២ កន្លែងនោះ មាននៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំ ២ កន្លែង ស្រុករលាប្អៀរ ២ កន្លែង ស្រុកសាមគ្គីមានជ័យ ៦ កន្លែង ស្រុកកំពង់លែង ១ កន្លែង ស្រុកទឹកផុស ១០ កន្លែង និងស្រុកកំពុងត្រឡាច ១ កន្លែង។


ករណីលោកឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំងប្រគល់ដីជូនរដ្ឋ ២២ កន្លែងនេះ ត្រូវបានប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយលោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំនៅសាលាខេត្តកំពង់ឆ្នាំង នាថ្ងៃទី ២០-២១ ខែកក្កដា ឆ្នាំ ២០២២ ដើម្បីជូនដំណឹងជូនដល់លោកអភិបាលខេត្ត ស៊ុន សុវណ្ណារិទ្ធិ អំពីលទ្ធផលនៃការអង្កេតស្រាវជ្រាវ ទៅលើករណីគាត់និងការរួមគ្នាដោះស្រាយបញ្ចប់ទាំងស្រុងរាល់ពាក្យប្តឹងមក អង្គភាពប្រឆាំងអំពើពុករលួយដែលមានក្នុងខេត្ត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


