ព័ត៌មានជាតិ
ដំណើរបំពេញទស្សនកិច្ច ៤ថ្ងៃរបស់លោកស្រី ង្វៀន ធីថាញ់ ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំកម្ពុជា
ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ រយៈពេល ៤ថ្ងៃ របស់លោកស្រី ង្វៀន ធីថាញ់ (Nguyen Thi Thanh) សមាជិកគណៈកម្មាធិការមជ្ឈឹម នៃបក្សកុម្មុយនិស្តវៀតណាម ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា ជាប្រធានគណៈកម្មការទទួលបន្ទុកការងាររដ្ឋសភា និងជាអនុប្រធានគណៈចាត់តាំងមជ្ឈឹម ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីប្រមុខដឹកនាំជាន់ខ្ពស់របស់កម្ពុជា ៤រូប ដោយភាពស្និតស្នាល។

ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅពីប្រមុខដឹកនាំកំពូលៗ របស់កម្ពុជារួចមកលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានជូនដំណើរលោកជំទាវ ង្វៀន ធីថាញ់ (Nguyen Thi Thanh) សមាជិកគណៈកម្មាធិការមជ្ឈឹម នៃបក្សកុម្មុយនិស្តវៀតណាម ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា ជាប្រធានគណៈកម្មការទទួលបន្ទុកការងារ រដ្ឋសភា និងជាអនុប្រធានគណៈចាត់តាំងមជ្ឈឹម អញ្ជើញទស្សនាអង្គរវត្ត នៃខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២។

សូមបញ្ជាក់ផងដែរថា គណៈប្រតិភូបានអញ្ជើញមកបំពេញទស្សនៈកិច្ចជាផ្លូវការ រយៈពេល ៤ថ្ងៃ គិតចាប់តាំងពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២ ក្នុងរយៈពេលបំពេញទស្សនៈកិច្ចនេះ គណៈប្រតិភូបានចូលជួប សម្តែងការគួរសមជាមួយ៖
ទី១. លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ។
ទី២. សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
ទី៣.សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ទី៤.សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរ ក៏មានកម្មវិធីស្និតស្នាលមួយចំនួនទៀតបានប្រព្រឹត្តិទៅដោយរលូនតាមការគ្រោងទុក ហើយគណៈប្រតិភូនឹងចាកចេញពីព្រះរាជាណចក្រកម្ពុជា ត្រឡប់ទៅកាន់មាតុប្រទេសវិញនៅថ្ងៃនេះ៕
អត្ថបទ៖ វិមាន


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


