ព័ត៌មានជាតិ
ដំណាំធម្មជាតិ មានសារៈសំខាន់ទាក់ទងទៅនឹងអាហារូបត្ថម្ភ
ការបរិភោគបន្លែធម្មជាតិដែលដាំដោយមិនប្រើជីគីមី កំពុងមានការគាំទ្រពីអ្នកនៅទីក្រុងក៏ដូចជាអ្នកនៅខេត្តសៀមរាប និងបណ្ដាលខេត្តនានាទូទាំងប្រទេសផងដែរ។
នៅសមាគមកសិកម្មសុវត្ថិភាពធម្មជាតិ មានដាំបន្លែគ្រប់មុខមិនប្រើប្រាស់ជីគីមី។ ប្អូនប្រុស ហៃសីលា បានឲ្យដឹងថា ខ្ញុំដកស្ពៃមានចំនួន ១០-៣០ គីឡូ ហើយស្ពៃខ្ញុំមិនប្រើជីគីមីទេ គឺដាំដោយខ្លួនឯង គឺយើងដាំដាក់ជីធម្មជាតិ ដែលធ្វើពីលាមកសត្វ ជីកំប៉ុសគោក ជីកំប៉ុសទឹក។ ប្អូនប្រុសបញ្ជាក់ទៀតថា កាលណាស្ពៃដាំបានចំនួន ២៨ ថ្ងៃ គឺអាចប្រមូលផលបានហើយ។ យើងនឹងចាប់ផ្ដើមដកស្មៅចេញ ហើយអាចដាំបន្តទៅទៀត។

ដោយឡែកអ្នកស្រី ថៃសូដា អនុប្រធានសមាគមកសិកម្មសុវត្ថិភាពធម្មជាតិ ភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានរៀបរាប់ដែលថា នៅទីនេះកសិករយើងមានចំនួន ៦៧ គ្រួសារក្នុងការចូលជាសមាជិកនៅសមាគម ដាំបន្លែសុវត្ថិភាព។ បន្លែរបស់យើង ក៏មានការត្រួតពិនិត្យចាប់តាំងពីការដាំដុះដាក់ជីកំប៉ុស និងពេលដាំបានផល ហើយយើងក៏មានការវេចខ្ចប់មានអនាម័យ និងការត្រួតពិនិត្យត្រឹមត្រូវ។ អ្នកស្រីបញ្ជាក់ទៀតថា ការផ្គត់ផ្គង់បន្លែទៅដល់អតិថិជននានា គឺមានចាប់តាំងពីយើងចងក្រងជាក្រុម រហូតបង្កើតបានជាសមាគម ៨ ឆ្នាំហើយ ដែលមានការជ្រោមជ្រែងពីអង្គការ GRET និងអង្គការសៀដ។

អ្នកនាង ធឿន សុវណ្ណ រស់នៅក្នុងសហគមន៍ដាំបន្លែបានបញ្ជាក់ថា នៅក្នុងសហគមន៍របស់យើងមានដាំបន្លែស្លឹកចំនួន ៨៥% និងស្ពៃ សាឡាត់ ដែលដាំលើផ្ទៃដី ១ ហិចតា និងមានដាំនៅភូមិដើមរុន ឃុំតាយ៉ែក ដាំត្រសក់ ដំឡូង និងក្រឡាច លើផ្ទៃដី៣ ហិចតាទៀត។ អ្នកនាងបន្ថែមថា ពេលដែលបានផលហើយ យើងបាននាំយកបន្លែទាំងនោះទៅលក់នៅភ្នំពេញ ផ្សារសហគមន៍ខ្មែរ នៅខេត្តសៀមរាប និងមានផ្សារចុងសប្តាហ៍ផ្សារកសិកម្មខ្មែរទៀតផង។

កញ្ញា ចាស្ទីន ដែលជាមន្ត្រីទីផ្សារគម្រោង បានឲ្យដឹងថានៅក្នុង ៧ ឃុំនិង ៩ ភូមិ ក៏បានបង្ហាញពីវិធីសាស្ត្រ និងស្ថានភាពវិស័យកសិកម្មនៃការគ្រប់គ្រងធនធានធម្មជាតិអាហារូបត្ថម្ភ។ យើងក៏បានយកមកអនុវត្ត និងផ្សព្វផ្សាយនៅក្នុងសហគម ដើម្បីចូលរួមទាក់ទងទៅនឹងអាហារូបត្ថម្ភ ដើម្បីឲ្យប្រជាជនទទួលបាននូវចំណីអាហារគ្រប់គ្រាន់ នៅក្នុងគ្រួសាររបស់គាត់ក៏ដូចជាកូនរបស់ពួកគាត់ដែរ។

ដោយឡែកលោក ប៉ាត់សុវណ្ណជា មន្ត្រីគម្រោងបច្ចេកទេសកសិកម្មបញ្ជាក់ថា គម្រោងរបស់យើងដែលធ្វើនេះ គឺទាក់ទងទៅនឹងវិស័យកសិកម្ម ដែលអាចឈានទៅរកការបំពេញបន្ថែមលើការច្នៃប្រឌិតនៃអាហារូបត្ថម្ភ ដែលមុនដំបូងយើងត្រូវពង្រឹងសមត្ថភាពផលិតជីកំប៉ុស ដែលយើងគិតថាបានជួយទាំងបរិស្ថានជួយទាំងសេដ្ឋកិច្ចរបស់សង្គម តាមរយៈការកាត់បន្ថយការយកសំរាមទៅចាក់ចោលនៅគំនរសំរាម ហើយយើងអាចប្រមូលសំរាមយកមកធ្វើជីកំប៉ុសបានទៀតផង។


លោកបញ្ជាក់បន្ថែមថា នៅក្នុងការធ្វើកសិកម្មរបស់ប្រជាពលរដ្ឋក៏មានការដាំដុះបានរីកចម្រើនច្រើនរួមទាំងផ្ដល់ផលដំណាំដាំដុះ ដែលបានផ្ដល់នូវអាហារូបត្ថម្ភមានសុវត្ថិភាពដល់សុខភាពប្រជាជនថែមទៀតផង៕
អត្ថបទ៖ រុងរឿង
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៩ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


