ព័ត៌មានជាតិ
ប្រធានសហគមន៍គម្រោងអភិវឌ្ឍន៍កុមារតូច មានបំណងបំផុសប្រជាជនឲ្យដាំបន្លែដើម្បីទ្រទ្រង់ជីវភាពគ្រួសារ
គម្រោងអភិវឌ្ឍន៍កុមារតូច ដែលមានកញ្ញាងុន យ៉េត ជាប្រធានសហគមន៍ដែលស្ថិតនៅ ភូមិសម្រិត ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

កញ្ញាជាប្រធានអង្គការនេះ តែងតែជួយផ្ដល់គំនិតអប់រំបង្ហាញផ្លូវនៅបទពិសោធន៍ទាំងចំណេះដឹងក៏ដូចជាការជ្រើសរើស ពូជដំណាំ ផ្សេងៗក្នុងការចិញ្ចឹមសត្វធ្វើទ្រុង ឬ រកចំណីផ្សេងៗឲ្យសត្វ។ កញ្ញាលើកឡើងថា ពេលនេះឃើញថាបងប្អូនជាស្ត្រីម៉ែៗយើងឥឡូវមានជីវភាពធូរធារព្រោះគាត់ពុំបានធ្វើចំណាកស្រុកនៅទីឆ្ងាយពីភូមិកំណើតកឡើយ។ ពេលនេះម៉ែៗយើងគាត់មានការយល់ដឹងច្រើនហើយបានចូលជាសមាជិកចំនួន១៥នាក់ ដោយសារពួកគាត់មានការយល់ដឹងច្រើននៅពេលនេះគាត់បានចូលរួមក្នុងសហគមន៍ក្រុមនេះ ហើយដាំបន្លែក្នុងក្រុមយើងមានច្រើនប្រភេទ ដូចជា ដាំននោង ត្រឡាច ត្រសក់ ខាត់ណា ស្ពៃត្រប់ និង បន្លែងមួយចំនួនទៀត។

ក្រោយពីផលដំណាំទាំងនោះទទួលបានហើយ យើងក៏បាននាំយកទៅលក់នៅផ្សារខេត្តកំពង់ធំ។ គួររំលឹកឱ្យដឹងថា ក្នុងនាមប្រធានគម្រោងអភិវឌ្ឍន៍កុមារតូចកញ្ញា ងុន យ៉េត មានអាយុ៣៥ឆ្នាំលើកឡើងថាគ្មានអ្វីក្រៅពីបំផុសដល់ម៉ែៗយើងឱ្យមានការយល់ដឹងក្នុងរបរធ្វើកសិកម្មខ្នាតតូច ដើម្បីគ្រួសារ។

ជាពិសេសគាត់ក៏អាចកាត់បន្ថយភាពក្រីក្រផងដែរ។ មួយវិញទៀតពាក់ព័ន្ធអនាម័យនិងអាហារូបត្ថម្ភនាពេលនេះម៉ែៗយើងគាត់មានការយល់ដឹងច្រើន។ ទាំងការទុកដាក់ចំណីអាហារក្នុងការសំអាត សុខភាពពួកគាត់ ហើយគាត់បានដឹងថា ធ្វើបែបនេះ គឺកាត់បន្ថយជំងឺផ្សេងៗបានទៀតផង។

ដោយឡែកអ្នកនាង រិនសារុំ មានអាយុ ២៤ ឆ្នាំក្នុងនាមប្រជាជនម្នាក់ដែលមានការ បានចុះអប់រំណែនាំពី(គម្រោងកុមារតូច)មក ឃើញថាពេលនេះអ្នកនាងមាន ជីវភាព ធូរធារច្រើន។ ក្នុងការដាំបន្លែមាន ត្រកួន ម្ទេស ននោងត្រប់ ឆាប់បានទទួលផលយ៉ាងងាយ។

ក្នុងរយៈពេល៤០ថ្ងៃ ហើយមួយអាទិត្យយើងបាននាំយកទៅលក់នៅទីផ្សារ។ អ្នកនាងបញ្ជាក់ថាអំឡុងពេលយើងប្រមូលផលលក់ លើកទី១ បានចំនួន២០ម៉ឺនរៀល ៤០ម៉ឺនរៀល ៦០ម៉ឺនរៀល រហូតទៅមួយលានរៀលក៏មានដែរ។ គឺអាចដោះស្រាយជីវភាពគ្រួសារបានមួយកំរិត។

លោកហ៊ូ ក្រើន នាយកប្រចាំប្រទេសអង្គការហែលែន ខែលល័រអន្តរជាតិមានប្រសាសន៍ថា ជួបជាមួយលោកឧបនាយករដ្ឋមន្ត្រីយឹម ឆៃលី ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និង ជនបទក្នុងការងារនេះ ទាំងរដ្ឋាភិបាលបានប្រឹងប្រែងក្នុងការលើកកម្ពស់ អាហារបត្ថម្ភ និង សន្តិសុខ ស្បៀង។ក្នុងទិន្នន័យមួយដែលយើងឃើញថាមាននៅក្នុងពេលថ្មីៗនេះដែលកុមារមានការក្រេះក្រិននោះបានធ្លាក់មកត្រឹម២២ភាគរយ ដែលទាក់ទងទៅនឹងរបបអាហារសុខភាពពី៦ ទៅ ២៤ខែ ក៏មានការកើនឡើងដែរ ពី៤២%។ ប៉ុន្តែអត្រានេះបានបង្ហាញថា មានកូនក្មេងកុមារច្រើនទៀតមិនទាន់មានរបបអាហារសុខភាពគ្រប់គ្រាន់ ដូច្នេះយើងចាំបាច់បំផុសប្រជាជនឲ្យដាំបន្លែដើម្បីសុខភាព៕
ដោយ ៖ រុងរឿង

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


