ព័ត៌មានជាតិ
អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងអ៊ុតគំនូសចរាចរណ៍លើដងផ្លូវជាច្រើនខ្សែ
ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពរាជធានីភ្នំពេញ ឲ្យកាន់តែមានភាពស្រស់បំព្រង និងដើម្បីសម្រួល និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋផងនោះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអ៊ុតគំនូសចរាចរណ៍លើដងផ្លូវជាច្រើនខ្សែ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

លោក ហេង ងួន ប្រធានការិយាល័យសាធារណៈការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី ៩ ខែសីហានេះថា អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពអ៊ុតគំនូសចរាចរណ៍លើដងផ្លូវជាច្រើនខ្សែ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី ២០ ខែកក្កដាកន្លងមក។

ក្នុងនោះ បានអ៊ុតគំនូសចរាចរណ៍លើកំណាត់ផ្លូវកម្ពុជាក្រោម ចាប់ពីផ្សារធំថ្មីដល់ស្ពានអាកាស ៧មករា ខណៈផ្លូវនេះបានជួសជុលនិងអ៊ុតកៅស៊ូ ACរួចរាល់ ហើយការអ៊ុតគំនូសចរាចរណ៍លើកំណាត់នេះ ក៏បានរួចរាល់ហើយដែរ។ ក្រុមការងារ បាននិងកំពុងធ្វើសកម្មភាពអ៊ុតគំនូសចរាចរណ៍លើកំណាត់ផ្លូវស៊ីសុវត្តិ ចាប់ពីស្ពានជ្រោយចង្វាដល់រង្វង់មូលសម្តេច ជួន ណាត។ លើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ចាប់ពីព្រលានយន្តហោះភ្នំពេញ ដល់ផ្លូវព្រះមុន្នីវង្ស ក្រុមការងារ បាននិងកំពុងអនុវត្តការងារ។

បើតាមការបញ្ជាក់ពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២២កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអ៊ុតគំនូសចរាចរណ៍ផ្លូវបានចំនួន ៦ខ្សែ ក្នុងនោះរួមមាន៖ បានអ៊ុតគំនូសចរាចរផ្លូវលេខ ៣៣៧ ,វិថីមាត់ទន្លេជ្រោយចង្វារ, មហាវិថីរដ្ឋសភា, ផ្លូវខាងជើងស្ថានទូតរុស្ស៊ី, ស្ពានជ្រោយចង្វារ, រង្វង់មូលបាយ័ន, រង្វង់មូលកួចកាណុង, និងវិថី កែវ ចិន្តា៕
អត្ថបទ៖ ស្រីរ័ត្ន


-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


