ព័ត៌មានជាតិ
មជ្ឈមណ្ឌលស្រាវជ្រាវមួយ ដាក់ឲ្យដំណើរការដោយរំពឹងអភិវឌ្ឍវិស័យវារីវប្បកម្មនៅភូមិភាគឦសាន
មជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើខេត្តស្ទឹងត្រែង បានដាក់ឲ្យដំណើរការជាផ្លូវការហើយ កាលពីរសៀលថ្ងៃទី១០សីហា ឆ្នាំ២០២២ ដើម្បីអភិវឌ្ឍវិស័យវារីវប្បកម្មនៅភូមិភាគឦសាន។

នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើខេត្តស្ទឹងត្រែងនេះ លោក វេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានមានប្រសាសន៍ថា ការកសាងមជ្ឈមណ្ឌលនេះ ស្របពេលដែលរដ្ឋបាលជលផលត្រូវការជាចាំបាច់ក្នុងការអភិវឌ្ឍវិស័យវារីវប្បកម្មនៅភូមិភាគឦសាន មានខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌល គិរីរតនគិរី និងខេត្តព្រះវិហារ ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តជាតិ អភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ២០១៦- ២០៣០ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ផងដែរ។

លោករដ្ឋមន្ត្រីបានបន្តថា ក្នុងស្ថានភាពដែលពិភពលោកកំពុងជួបវិបត្តិស្បៀងអាហារ ដោយសារសង្គ្រាមរវាង រស្សី-អ៊ុយក្រែន មជ្ឈមណ្ឌលនេះ ប្រាកដជានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ ធានាសុវត្ថិភាពស្បៀង តាមរយ:ការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ និងការធ្វើវារីវប្បកម្មដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារក្នុង និងក្រៅតំបន់។ មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលនឹងដើរតួនាទីផលិត និងផ្សព្វផ្សាយពូជវារីសត្វ ជាកន្លែងបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម កន្លែងបង្កាត់ និងអភិរក្សពូជវារីសត្វ ឆ្លើយតបបានទាន់ពេលវេលា និងតម្រូវការជាចាំបាច់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានជលផលនៅតំបន់ទន្លេមេគង្គលើឱ្យបានកាន់តែប្រសើរឡើង។
លោករដ្ឋមន្ដ្រីសងឹ្ឃម និងជឿជាក់យ៉ាងមុតមាំថា មជ្ឈមណ្ឌលនេះនឹងបំពេញតួនាទីជាសេនាធិការផ្សព្វផ្សាយបច្ចេកទេស និងពូជវារីសត្វរបស់រដ្ឋបាលជលផលថ្នាក់តំបន់ក្នុងភូមិភាគឦសាន ហើយរំពឹងថា នាពេលអនាគតដ៏ខ្លីអនុវិស័យវារីវប្បកម្មនៅតំបន់នេះនឹងមានការអភិវឌ្ឍបានដល់គ្រប់មូលដ្ឋាន និងធ្វើឲ្យជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនជនជាតិភាគតិចនឹងត្រូវបានលើក កម្ពស់ឲ្យកាន់តែល្អប្រសើរជាលំដាប់ ដោយរក្សាការពារ និងបង្កើតពូជត្រីកម្រ ជិតផុតពូជឲ្យមានក្នុងអាង បឹង ស្ទឹង និងទន្លេ នៅទូទាំងតំបន់នេះឡើងវិញ។ នេះជាការបន្ថែមរបស់លោក វេង សាខុន។
ដើម្បីឱ្យផែនការសកម្មភាពនៃការអភិវឌ្ឍវារីវប្បកម្មនៅភូមិភាគឦសាន តាមរយ: មជ្ឈមណ្ឌលនេះ លោករដ្ឋមន្ដ្រីបានសំណូមពរឲ្យធនាគារពិភពលោក អាជ្ញាធរខេត្ត ស្រុក កងកំលាំងទាំងប៣ ក្រសួង ស្ថាប័នពាក់ព័ន្ធមេត្តាបន្តជួយផ្តល់កិច្ចសហការដើម្បីឲ្យមជ្ឈមណ្ឌលដំណើរការមុខងាររបស់ខ្លួនប្រកបដោយនិរន្តរភាព និងទទួលបានជោគ ជ័យដូចដែលយើងគ្រោងទុក។
លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានឲ្យដឹងថា មជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើខេត្តស្ទឹងត្រែង ស្ថិតក្នុងភូមិបាដើម ឃុំសាមឃួយ ស្រុកសេ សាន ចាប់ផ្តើមសាងសង់នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ និងបានបញ្ចប់នៅថ្ងែទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅលើផ្ទៃដីសរុប ១០,៤ហត ចំណាយថវិកាសរុបចំនួន ១ ៧៥០ ២៥២ដុល្លារអាមេរិក។

លោកបានបន្តថា មជ្ឈមណ្ឌលមានស្រះសរុបចំនួន ២៤ ក្នុងនោះស្រះស្តុកទឹកធំ ១ ស្រះកូនត្រី ១២ ស្រះបំប៉នត្រីសាច់ ៤ ស្រះត្រីមេពូជ ៦ ស្រះចម្រោះទឹកកខ្វក់ និងផ្ទុកកាកសំណល់ ១ និងមានប្រព័ន្ធប្រឡាយបញ្ចេញ-បញ្ចូលទឹក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មាន អគារសម្រាប់ការងារពិសោធន៍ស្រាវជ្រាវ បណ្តុះបណ្តាល ការិយាល័យ បណ្ណាល័យ អាងបង្កាត់-ភ្ញាស់ និងថែបំប៉នកូនត្រីពូជ ៦ អគារស្នាក់នៅមន្ត្រីរាជការ និស្សិត និងកម្មករ ឃ្លាំងស្តុកសម្ភារ ចំណី រោងម៉ាស៊ីនភ្លើង ប្រព័ន្ធផ្លូវបេតុង និងបណ្តាញអគ្គិសនី ចំណតរថយន្ត របង រោងយាម និងអណ្តូងទឹកស្អាត។
មជ្ឈមណ្ឌលមានការិយាល័យចំនួន៣ គឺការិយាល័យរដ្ឋបាល ការិយាល័យបច្ចេកទេសវារីវប្បកម្ម និងការិយាល័យស្រាវជ្រាវនិងមន្ទីរពិសោធន៍៕ សំអឿន


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


