ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន អំពាវនាវដល់អ្នកពាក់ព័ន្ធគាំពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ
នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ក្រសួងបរិស្ថានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធ នឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ។

ក្នុងឱកាសនេះ ឯកឧត្តម សៅ សុភាព រដ្ឋលេខធិការក្រសួងបរិស្ថាន អំពាវនាវដល់ អ្នកពាក់ព័ន្ធគាំពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ។ ឯកឧត្តមបន្តថា សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយនិងបញ្ជ្រៀបការយល់ដឹងដល់ភាគីពាក់ព័ន្ធដើម្បីឱ្យមានការយល់ដឹងអំពីទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងដើម្បីចូលរួមចំណែកទាំងអស់គ្នាក្នុងការការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព នៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីជាឧត្តមប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា កូនចៅជំនាន់ក្រោយ និងមនុស្សជាតិទាំងមូល។

ឯកឧត្តមបន្តថា តំបន់ការពារធម្មជាតិមួយចំនួន គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចជាកម្មវត្ថុនៅក្នុងការទិញលក់បានឡើយ។ រាល់ការពារបញ្ជាក់ នៃការទិញលក់តំបន់ការពារធម្មជាតិ ត្រូវបានមោឃភាពចោល ហើយអ្នកដែលពាក់ព័ន្ធទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

បើទោះបីជាយ៉ាងនេះក្តី អាជ្ញាធរពាក់ព័ន្ធទាំងអស់ក៏ត្រូវពិនិត្យលើទិដ្ឋភាពជាក់ស្តែង នៃការរស់នៅ និងអាស្រ័យផលរបស់ប្រជាពលរដ្ឋ ដែលជាទីកន្លែងខ្លះ បានប្រែក្លាយជាភូមិដ្ឋានទៅហើយ ដូច្នេះការអនុវត្តច្បាប់ក៏ត្រូវផ្សព្វផ្សាយបន្ថែម ទៅកាន់ពលរដ្ឋឲ្យមានការយល់ដឹង និងការពារអ្វីដែលនៅសេសសល់ឲ្យបានគង់វង្ស។ ការអនុវត្តច្បាប់ត្រូវស្របជាមួយគោលនយោបាយ និងផែនការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព តាមកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ដើម្បីការពារបរិស្ថាននេះបានគង់វង្ស និងមិនមានភាពប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋត្រូវដល់ដឹងឲ្យបានច្បាស់ពី ១.ច្បាប់ពាក់ព័ន្ធនឹងបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិ, ទី២.ប្រភេទបទល្មើសបរិស្ថាន និងធនធានធម្មជាតិ, ទី៣.តួនាទីនៃមន្ត្រីនគរបាលយុត្តិធម៌ និងភ្នាក់ងារមន្ត្រីនគរបាលយុត្តិធម៌ក្នុងការពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធ, ទី៤. ការពង្រឹងការអនុវត្តច្បាប់ទៅតាមនីតិវិធី និងកម្រិតនៃស្ថានទម្ងន់ទោសនៃបទល្មើសធនធានធម្មជាតិ និងទី៥. នីតិវិធីកសាងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ៕
អត្ថបទ៖ ឈាង មករា





-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


