ព័ត៌មានជាតិ
រថយន្តធុនធំបុករះរថយន្ដពីរគ្រឿង និងម៉ូតូមួយគ្រឿងបណ្តាលឲ្យរបួស៧នាក់ នៅស្រុកក្រឡាញ់
លោកវរសេនីយ៍ឯក ជី បេងជន អធិការស្រុកក្រឡាញ់ បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា នៅវេលាម៉ោង៥ព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចទល់មុខសាលារៀនសាមគ្គី ភូមិគោកចាស ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បង្កឡើងដោយរថយន្ដធុនធំបុករះម៉ូតូ និងរថយន្តធុនស្រាល២គ្រឿង បណ្តាលឲ្យរងរបួសមនុស្យ៧នាក់ ។

លោកអធិការស្រុកបានបន្តទៀតថា រថយន្ដបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍ខៀវលាយលឿង ពាក់ស្លាកលេខ តាកែវ3A.2926ដែលធ្វើឲ្យម៉ូតូមួយគ្រឿងនិងរថយន្ដធុនស្រាលពីរគ្រឿងរងការខូចខាត និងបណ្ដាលឲ្យមនុស្សចំនួន៧នាក់រងរបួស។

ក្រោយពីបង្កហេតុ តៃកុងរថយន្ដបង្កបានគេចខ្លួនបាត់ រីឯអ្នករងរបួសត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយពីធ្វើការវាស់វែង សមត្ថកិច្ចបានយកវត្ថុតាងទាំងអស់មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ គឿនវេត


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


