Connect with us

ព័ត៌មានជាតិ

គិត​ត្រឹម​ម៉ោង​៤​រសៀល​ថ្ងៃនេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៨​លើក ស្លាប់​ចំនួន​១០​នាក់

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃនេះ​ថា គិត​ត្រឹម​ម៉ោង​៤ រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​នគរបាល បាន​រកឃើញ​យានយន្ត​របស់​ច្បាប់​ចំនួន​៩៥៧ គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន​៦៤៨​គ្រឿង និង​រថយន្ត​ចំនួន​៣០៩ គ្រឿង​។

បើ​តាម​លោក​ឧ​ត្ត​ម​សេនីយ៍ ឆាយ គឹម​ខឿន ក្នុងចំណោម​យានយន្ត​ទាំង​៣០៩​គ្រឿង​នោះ មាន​យានយន្ត​តូច​ចំនួន​២៥០​គ្រឿង និង​យានយន្ត​ធំ​ចំនួន​៥៩ គ្រឿង ហើយ​ក្នុងចំណោម​យានយន្ត​ទាំងនោះ មាន​ល្មើស​ល្បឿន​ចំនួន​៥៨​គ្រឿង​, អត់​មាន​បើកបរ​ចំនួន​១៣​នាក់​, ល្មើ​សញ្ញា​ចំនួន​១៩ គ្រឿង​, បើកបរ​អត់​ខ្សែ​ដាក់​ខ្សែក្រវាត់​ចំនួន​១៥៤​នាក់​, លើស​ចំណុះ​ចំនួន​១៦ គ្រឿង​, បើកបរ​ក្នុង​ស្ថាន​ភាព​ស្រវឹង​ចំនួន​២​នាក់​, អត់​ស្លាក​លេខ​ចំនួន​១៣ គ្រឿង និង​បើកបរ​ប្រើ​ទូរ​សព្ទ​ចំនួន​៣៤​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​ម៉ូតូ​ល្មើស​ទាំង​៦៤៨​គ្រឿង​នោះ បើកបរ​ដោយ​អត់​មួកសុវត្ថិភាព​ចំនួន​៥៧៣​នាក់​, បើកបរ​ល្មើស​សញ្ញា​ចំនួន​៤៣​គ្រឿង​, លើស​ចំណុះ​ចំនួន​១​គ្រឿង​, បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ចំនួន​៦​នាក់​, បើកបរ​ដោយ​គ្មាន​ស្លាក​លេខ​ចំនួន​៤​គ្រឿង និង​បើកបរ​ប្រើ​ទូរស័ព្ទ​ចំនួន​២១​នាក់​។

លោក​ឧ​ត្ត​ម​សេនីយ៍ ឆាយ គឹម​ខឿន បាន​ឲ្យ​ដឹង​ដែរ​ថា នៅថ្ងៃនេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៨​លើក ក្នុងនោះ​ស្លាប់​ចំនួន​១០​នាក់ របួស​ចំនួន​១០​នាក់ ក្នុង​នោះ​របួសធ្ងន់​ចំនួន​៨​នាក់ ហើយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅតាម​រាជធានី ខេត្ត​ចំនួន​៦​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ម៉ោង​៤ រសៀល​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០​ម្សិលមិញ សមត្ថកិច្ច​នគរបាល បាន​រកឃើញ​យានយន្ត​ល្មើសច្បាប់​ចំនួន​៩៥៣ គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន​៦៧៨​គ្រឿង និង​រថយន្ត​ចំនួន​២៧៥ គ្រឿង​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ៧ នាទីutes មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានជាតិ៣០ នាទីutes មុន

កម្ពុជាបន្តធ្លាក់ភ្លៀង ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដល់ថ្ងៃទី១០ ខែមិថុនា

ព័ត៌មានជាតិ១ ម៉ោង មុន

ច្រកទាំង៥ ក្នុងខេត្តបាត់ដំបង ត្រូវបានភាគីថៃ បិទជាឯកតោភាគី ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៤ ល្ងាច

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្រ្តីអាមេរិករង​របួសព្រោះឆ្កែខាំជាង ៨០០ កន្លែង វះកាត់ ២៨ដង និងប្រើពេលព្យាបាលជិត៤ឆ្នាំ

ព័ត៌មានជាតិ១០ ម៉ោង មុន

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ត្រៀមបង្ហាញស្នាដៃនិស្សិត២ប្រភេទ ក្នុង​ទិវា​ជាតិ​អប់​រំបណ្តុះបណ្តាល​បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨

Sokha Hotels

ព័ត៌មានពេញនិយម