ព័ត៌មានជាតិ
ម៉ូតូចំនួន៣គ្រឿងត្រូវបានគេយកទៅទុកចោលនៅមុខផ្ទះប្រជាពលរដ្ឋ រួចឡើងជិៈឡានគេចខ្លួនបាត់
ម៉ូតូហុងដាឌ្រីមសង់ចំនួន៣គ្រឿងត្រូវបានគេយកមកប្លុងទុកចោលនៅមុខផ្ទះប្រជាពលរដ្ឋ រួចឡើងជិៈរថយន្ដគេចខ្លួនបាត់ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ នៅមុខផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានប្រាប់ឲ្យដឹងថា មានជនមិនស្គាល់អត្តសញ្ញាណប្រហែល៦នាក់បានជិៈម៉ូតូចំនួន៣គ្រឿងយកមកប្លុងចោលនៅមុខផ្ទះប្រជាពលរដ្ឋហើយបានឡើងជិះឡានគេចខ្លួនបាត់។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២០ មានឈ្មោះ យ៉ា លោត ភេទប្រុស អាយុ៥២ឆ្នាំ ជាប្រជាការពារភូមិគោកលុន បានទូរស័ព្ទរាយការណ៍ មកសមត្ថកិច្ចថា មានមនុស្សមិនស្គាល់អត្តសញ្ញាណមួយក្រុម ប្រហែល៦នាក់ បានយកម៉ូតូចំនួន៣គ្រឿងម៉ាកHONDA Drem C125 ពណ៍ខ្មៅទាំង៣គ្រឿងនិងមួកសុវត្ថិភាពចំនួន៣ ជិះមកទុកនៅមុខផ្ទះឈ្មោះ យិប អ៊ុត ភេទប្រុស អាយុ៧៦ឆ្នាំ នៅភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបានព័ត៌មាន លោកបានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំជប់វារី ចុះទៅពិនិត្យឃើញថា បានឃើញម៉ូតូទាំង៣គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ក្នុងនោះម៉ូតូទី១ សេរី២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខប.មានជ័យ 1B.3451 លេខម៉ាស៊ីនND125.ME388614 ទី២សេរី២០១១ ពាក់ស្លាកលេខកំពង់ចាម.1J.1330 លេម៉ាស៊ីនND125.ME8626222 ទី៣សេរី២០១៣ ពាក់ស្លាកលេខ សៀមរាប1L.3181 លេខម៉ាស៊ីនND125.ME8511496 ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា បើតាមការបញ្ជាក់របស់ឈ្មោះ យិប អ៊ុត បានប្រាប់សមត្ថកិច្ចថា ជនមិនស្គាល់អត្តសញ្ញាទាំងនោះ ពួកគេនិយាយភាសាស្តាប់មិនបាន លឺដូចជាភាសាចិនបន្តិច វៀតណាមបន្តិច ក្រោយនិយាយគ្នារួច ពួកគេនាំគ្នារត់ឡើងឡានមិនស្គាល់ម៉ាកជិះទៅទិសខាងកើតបាត់ស្រមោល ដោយទុកម៉ូតូ៣គ្រឿង និងមួកសុវត្ថិភាព៣ នៅមុខផ្ទះរបស់គាត់ ។
ក្នុងករណីយកម៉ូតូទៅប្លុងទុកចោលនេះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំជប់វារី បានរងចាំរយៈពេលជាង៣០នាទី មិនឃើញម្ចាស់ម៉ូតូមកយកវិញ កម្លាំងនគរបាលបានយកម៉ូតូទាំង៣គ្រឿងនិងមួកសុវត្ថិភាពចំនួន៣ នោះរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលជប់វារី ។
ពាក់ព័ន្ធករណីនេះយើងមិនទាន់សន្និដ្ឋានថា ជាករណីលួចយកមកប្លុងទុកចោលឬយ៉ាងណាទេព្រោះមកទល់នឹងថ្ងៃនេះ មិនទាន់មានបណ្តឹងពីរឿងមានអ្នកបាត់ម៉ូតូនោះនៅឡើយដែរ៕
អត្ថបទ ៖ វ៉ាន់ ណាង

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស