ព័ត៌មានជាតិ
កម្ពុជាសោកស្ដាយសេចក្ដីថ្លែងការណ៍ UN ថាធ្វើឡើងគ្មានមូលដ្ឋាន និងមានភាពលម្អៀង
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មានការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្ដីថ្លែងការណ៍បញ្ចប់បេសកកម្ម របស់លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២នេះ។
បើទោះជាមានការទទួលស្គាល់តិចតួចស្ដូចស្ដើងអំពីវឌ្ឍនភាព និងសមិទ្ធិផលនានាដែលកម្ពុជាសម្រេចបានសេចក្ដីថ្លែងការណ៍របស់លោក វិទិត មុនតាប៊ន នៅតែមានភាពលម្អៀង និងរើសអើង ព្រមទាំងគ្មានមូលដ្ឋានច្បាស់លាស់ទៅលើបញ្ហាមួយចំនួន។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ការដែលអ្នករាយការណ៍ពិសេសបានជួបជាមួយភាគីពាក់ព័ន្ធជាច្រើន រួមទាំងអ្នករិះគន់រាជរដ្ឋាភិបាល ជាសាក្ខីភាពបង្ហាញឱ្យឃើញថា កម្ពុជាអនុញ្ញាតឱ្យមានការពិនិត្យដោយសេរី និងទស្សនៈផ្ទុយគ្នា។
កម្ពុជាសោកស្ដាយ ដែលអ្នករាយការណ៍បានជ្រើសរើសធ្វើអន្តរកម្មជាមួយគណបក្សប្រឆាំងមួយចំនួន ទន្ទឹមនិងនេះរើសអើងចំពោះគណបក្សជាច្រើនផ្សេងទៀត។
បើទោះជា រាជរដ្ឋាភិបាលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងពិតប្រាកដយ៉ាងណាក៏ដោយអ្នករាយការណ៍ពិសេសពុំបានធ្វើតាមការសន្យារបស់ខ្លួនក្នុងការ«ពិចារណានូវធាតុចូលរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់» រួមទាំងធាតុចូលរបស់រាជរដ្ឋាភិបាល និងក្នុងការ«ធានាឱ្យមានតុល្យភាពរវាងគោលជំហរផ្សេងៗគ្នា»។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា អះអាងថា សេចក្ដីថ្លែងការណ៍បញ្ចប់បេសកម្មរបស់លោក វិទិត មុនតាប៊ន មិនបានលើកអំពីអង្គហេតុ និងអង្គច្បាប់ដែលរាជរដ្ឋាភិបាលបានផ្ដល់ឱ្យទាក់ទងនឹងការចោទប្រកាន់ដែលគ្មានមូលដ្ឋាននោះឡើយ។
ការរិះគន់នម្ដងហើយម្ដងទៀត របស់អ្នករាយការណ៍ពិសេស ជុំវិញការគ្រប់គ្រងដោយឯកបក្សគឺមិនសម ហេតុផល និងមានភាពលម្អៀង ខណៈអំណាចត្រូវបានជ្រើសរើសតាមបែបប្រជាធិបតេយ្យដោយអ្នកបោះឆ្នោត ដែលបានជ្រើសរើសគណបក្សកាន់អំណាច ដើម្បីបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាអះអាងថា ការទាមទាររបស់អ្នករាយការណ៍ពិសេសឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) កាន់តែមានពហុភាគីនិយមជាងនេះ គឺគ្មានមូលដ្ឋានទាល់តែសោះ។
ជាការគួឱ្យសោកស្ដាយបើទោះបីជាមានការអំពាវនាវម្ដងហើយម្ដងទៀតពីរាជរដ្ឋាភិបាលកម្ពុជាយ៉ាងណាក៏ដោយក៏អ្នករាយការណ៍ពិសេសនៅតែខកខានមិនអើពើចំពោះការព្រួយបារម្ភអំពីបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្សដេលកម្ពុជាកំពុងជួបប្រទះដូចជាការប្រើប្រាស់ពាក្យសម្ដីអសុរស ការបង្កាច់បង្ខូច ការប្រឌិតព័ត៌មាន ការអុចអាលឱ្យមានការរើងអើងពូជន៍សាសន៍ និងការញុះញង់ឱ្យមានការបះបោរក្រោមរូបភាពសេរីភាពនៃការបញ្ចេញមតិ៕



អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៦ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


