Connect with us

ព័ត៌មានជាតិ

ក្រសួងសាធារណការ ចុះណែនាំម្ចាស់ដេប៉ូខ្សាច់នៅខេត្តក្រចេះ ឲ្យរួមគ្នាទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់

បានផុស

នៅ

ក្រុមការងារនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោក គឹម សាន់ អនុរដ្ឋលេខាធិការ និងលោក មុី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ តំណាងគណៈកម្មការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះណែនាំម្ចាស់ដេប៉ូខ្សាច់ក្នុងខេត្តក្រចេះ ឲ្យចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់ ដើម្បីរួមចំណែកថែរក្សាផ្លូវថ្នល់ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការឲ្យដឹងពីក្រុមការងារបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការណែនាំ និងពន្យល់ដល់ម្ចាស់ដេប៉ូខ្សាច់ធំៗចំនួន ៣ទីតាំង អំពីបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូន និងការផ្ទុកទម្ងន់លើយានយន្ត ដោយជំរុញឱ្យអនុវត្តតាមស្តង់ដារកំណត់ និងមិនអនុញ្ញាតឲ្យរថយន្តផ្ទុក​លើសទម្ងន់ចេញពីដេប៉ូ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំបន្ថែមដល់ម្ចាស់ដេប៉ូ ក្រុមហ៊ុន និងម្ចាស់យានយន្តដឹកជញ្ជូនទាំងអស់ ត្រូវសហការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាបាននូវការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងនិរន្តរភាព៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម