Connect with us

ព័ត៌មានជាតិ

នគរបាលស្រុកព្រៃនប់ បង្ក្រាប​ករណី​ជួញគ្រឿងញៀនឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​

បានផុស

នៅ

កម្លាំង​ជំនាញ អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បង្ក្រាប​ករណី​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុស ច្បាប់ ឃាត់ខ្លួន​ជនសង្ស័យ២​នាក់ ចាប់យក​វត្ថុតាង​គ្រឿងញៀន​មួយចំនួន ។​

សមត្ថកិច្ច​ប្រាប់​អោយដឹងថា កាលពី​ថ្ងៃ​សៅរ៍ ១២​កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​និង​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ ២០២០ វេលា​ម៉ោង១៦និង​៥០​នាទី កម្លាំង​ជំនាញ អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​ថ្ម​ធំ ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ទាំង២​នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួនទី១,​ឈ្មោះ ខឹម សុភ​ក្រ័ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​នេសាទ មាន​ទីលំនៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។ ទី២,​ឈ្មោះ ស៊ឺង ធន់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​អ្នកបកប្រែ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​/​ខេត្ត​ព្រះសី​ហនុ ។​ ដកហូត​វត្ថុតាង ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀនចំនួន១៤​ក​ព្ចា​ប់ (​តូច ១១​កញ្ចប់​,​ធំ ០៣​កញ្ចប់​) , ថ្នាំញៀន ប្រភេទ WY ចំនួន១២៥​គ្រាប់ និង​ទូរស័ព្ទ ចំនួន៣​គ្រឿង ។​

បច្ចុប្បន្ន​ជំនាញ​ខេត្ត​ព្រះសីហនុ កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម