ព័ត៌មានជាតិ
អភិបាលខណ្ឌច្បារអំពៅ ណែនាំដល់លោកមេប៉ុស្តិ៍កុំឆ្លើយថា ខ្វះសៀវភៅគ្រួសារធ្វើឲ្យពលរដ្ឋ
ក្នុងអង្គប្រជុំគណៈបញ្ជាការឯកភាព ខណ្ឌច្បារអំពៅលោក ចេង មុនីរ៉ា បានដាស់តឿននិងណែនាំដល់លោកមេប៉ុស្តិ៍ទាំង៨ សូមកុំប្រាប់ប្រជាពលរដ្ឋថា គ្មានសៀវភៅគ្រួសារ ខណៈដែលប្រជាពលរដ្ឋលោកមកធ្វើការស្នើសុំធ្វើសៀវភៅគ្រួសារឲ្យសោះ។

ស្ថិតក្នុងអង្គរប្រជុំ ដែលប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី២៨ ខែធ្នូនេះ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ និងជាប្រធានគណៈបញ្ជាការឯកភាព ខណ្ឌបានក្រើនរំលឹកដល់លោកមេប៉ុស្តិ៍សុំរួសរាន់បំពេញឯកសារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសសៀវភៅគ្រួសារហើយកុំឆ្លើយថា គ្មានសៀវភៅឲ្យសោះ។ លោកប្រធានគណៈបញ្ជាការឯកភាពបន្តថា មូលហេតុ ដែលលោកហ៊ានលើកឡើងបែបនេះ ព្រោះកន្លងមកមានប្រជាពលរដ្ឋលើកជាយោបល់ក្នុងវេទិកាសាធារណៈពាក់ព័ន្ធនិងរឿងសុំធ្វើសៀវភៅគ្រួសារ ហើយនគរបាលឆ្លើយថា គ្មានសៀវភៅ។ ដូច្នេះសុំកុំឆ្លើយថា គ្មានសៀវភៅតទៅទៀត ព្រោះលោកអភិបាលខណ្ឌ បានចំណាយថវិកាដ៏ច្រើន ដើម្បីទិញសៀវភៅយកមកផ្តល់ជូននគរបាល តាមបណ្តាប៉ុស្តិ៍យកទៅប្រើប្រាស់កុំឲ្យខ្វះខាតតទៅទៀត។



ក្នុងនោះដែរ លោកប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ក៏បានដាស់តឿនដល់លោក លោកស្រីចៅសង្កាត់ទាំង៨សូមពន្លឿនរាល់ឯកសារ ដែលប្រជាពលរដ្ឋលោកទៅធ្វើការស្នើសុំឲ្យបានលឿនបំផុតនៅពេលដែលប្រជាពលរដ្ឋលោកមានឯកសារគ្រប់គ្រាន់ហើយនោះ។ ជាចុងក្រោយលោក ចេង មុនីរ៉ា បានជំរុញដល់លោក លោកស្រីចៅសង្កាត់ លោកមេប៉ុស្តិ៍ ត្រូវអនុវត្តគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួនទើបប្រជាពលរដ្ឋរបស់យើងពេញចិត្តថែមទាំងគាំទ្រនូវសកម្មភាពដឹកនាំការងាររបស់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចយើង៕
អត្ថបទ៖ នរា
សូមចុចអាន៖ រដ្ឋបូកបន្ថែមពន្ធគយ៥ភាគរយលើរថយន្តនាំចូល
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


