Connect with us

ព័ត៌មានជាតិ

ពិព័រណ៍ឧត្តមសិក្សា ជួយត្រួសត្រាយផ្លូវបន្ថែមដល់សិស្សានុសិស្សទើបបញ្ចប់ថ្នាក់វិទ្យាល័យថ្មីៗ

បានផុស

នៅ

នៅថ្ងៃទី ១៥ និងថ្ងៃទី១៦ ខែតុលាខាងមុខនេះ ពិព័រណ៍ឧត្តមសិក្សាលើកទី៣ នឹងរៀបចំធ្វើឡើង ដើម្បីផ្តល់ឱកាសចូលសិក្សាក្នុងថ្នាក់ឧត្តមសិក្សានៅរាជធានីភ្នំពេញដល់សិស្សានុសិស្ស ដែលត្រៀមនឹងបញ្ចប់ថ្នាក់វិទ្យាល័យរបស់ពួកគេខាងមុខ ហើយបង្កភាពងាយស្រួលក្នុងការសម្រេចចិត្តរបស់ពួកគេ ព្រមទាំងការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្តមសិក្សា និងដំណឹងអាហារូបករណ៍ផ្សេងៗ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីពិព័រណ៍ឧត្តមសិក្សាលើផ្នែកអប់រំនេះ មានគោលបំណងផ្សព្វផ្សាយពីដំណឹងអាហារូបករណ៍ និងព័ត៌មានក៏ដូចជាលក្ខខណ្ឌដើម្បីចូលសិក្សានៅសាកលវិទ្យាល័យមួយចំនួនដល់សិស្សានុសិស្ស ដែលមានគម្រោងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សា។ កម្មវិធីនេះ ក៏មានការចូលរួមពីវាគ្មិនល្បីៗ មកពីស្ថាប័នផ្សេងៗគ្នា ចែករំលែកពីបទពិសោធកន្លងមក កំលុងពេលសិក្សាបណ្តើរ និងបម្រើការងារបណ្តើរ នៅថ្នាក់ឧត្តមសិក្សា។ កម្មវិធីនេះផ្តួចផ្តើមឡើងដើម្បីឱ្យពួកគេបានត្រៀមខ្លួនជាមុន និងផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សក្នុងការស្វែងយល់ពីខ្លួនឯង ព្រមទាំងរើសមុខជំនាញនៅថ្នាក់ឧត្តម សិក្សា។ 

ស្ថាបនិកពិព័រណ៍ឧត្តមសិក្សា កញ្ញា ហៀម ចិត្រា បានលើកឡើងថា កញ្ញាមានក្តីបារម្ភចំពោះសិស្សានុសិស្សដែលទើបតយែបញ្ចប់ថ្នាក់វិទ្យាល័យថ្មីៗ ពួកគេអាចមិនទាន់ស្គាល់ខ្លួនច្បាស់ មិនទាន់ដឹងពីចំណង់ចំណូលចិត្តរបស់ខ្លួន បណ្តាលឱ្យសិស្សមួយចំនួនពិបាកក្នុងការសម្រេចចិត្តជ្រើសរើសមុខជំនាញនៅសាកលវិទ្យាល័យ។ ដោយហេតុទាំងនេះ អាចធ្វើឱ្យពួកគេបាត់បង់ខ្លួនឯងទៀតផង។

សិស្សានុសិស្សមួយចំនួនធំ អាចពិបាកក្នុងការស្វែងរកគោលដៅរបស់ខ្លួនក្រោយបញ្ចប់ថ្នាក់ទី១២ ពោលគឺ មិនដឹងថាខ្លួនឯងគួរជ្រើសរើសជំនាញអ្វីក្នុងការសិក្សានៅឧត្តមសិក្សា។ ដូច្នេះ កម្មវិធីនេះ​ ក៏ព្យាយាមជំរុញទឹកចិត្តដល់ឳពុកម្តាយ ក៏ដូចជាអាណាព្យាបលគ្រប់រូប គាំទ្រកូនៗរបស់ខ្លួន ឧស្សាហ៍តាមដានការសិក្សារបស់ពួកគេ សួរនាំ លើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់ពួកគេឱ្យបានច្រើន ជួយផ្តល់ដំណោះស្រាយ នៅពេលដែលកូនៗរបស់គាត់ជួបប្រទះនូវបញ្ហាអ្វីមួយ មិនថាបញ្ហាការសិក្សា ឬ គោលដៅអនាគត។ 

គួររំលឹកថា កម្មវិធីពិព័រណ៍ឧត្តមសិក្សា ប្រារព្ធបានពីរលើករួចមកហើយ ព្រមទាំងទទួលបានភាពជោគជ័យ ដោយមានការគាំទ្រពីសាធារណជនគ្រប់មជ្ឈដ្ឋាន ជាពិសេស ពីសំណាក់ សិស្សានុសិស្ស និស្សិត និងបញ្ញាវ័នផ្សេងៗទៀតផង។ ដោយឡែក កម្មវិធីពិព័រណ៍ឧត្តមសិក្សា លើកទីបី នឹងប្រារព្ធទៅនៅខែតុលាខាងមុខនេះ។ 

គួរកត់សម្គាល់ថា សិស្សនិស្សិតមួយចំនួនដែលបានផ្លាស់ប្តូរមុខជំនាញពាក់កណ្តាលទី ឬឈប់រៀននៅឆ្នាំទី១​ ឬទី២ មានច្រើនគួរសម។ ទាំងនេះ បណ្តាលមកពីការមិនស្គាល់ខ្លួនឯងជានរណា ហើយចំណង់ចំណូលចិត្តរបស់ពួកគេជាអ្វី នាំឱ្យពួកគេមួយចំនួនធំបោះបង់ការសិក្សា និងបោះបង់ខ្លួនឯងចោលពាក់កណ្តាលទីបែបនេះ៕ 

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម