Connect with us

ព័ត៌មានជាតិ

តោះ! ​មក​ស្គាល់​​អាហារូបករណ៍ ៣ ប្រទេស ​និស្សិត​កម្ពុជា​ចង់​បន្ត​សិក្សា​នៅ​​ក្រៅ​ប្រទេស

បានផុស

នៅ

ការ​ស្វែង​រក​ឱកាស​សិក្សា​នៅ​ក្រៅ​ប្រទេស​ជា​បំណង​ប្រាថ្នា​របស់​និស្សិត​​គ្រប់គ្នា ដែល​ចង់​ទទួល​បាន​​បទ​ពិសោធន៍​ និង​ចំណេះដឹង​ថ្មីៗ ក៏​ដូចជា​អាច​ស្វែង​យល់​អំពី​វប្បធម៌​ចម្រុះ​ជាតិ​សាសន៍​​ពី​និស្សិត​មកពី​ប្រទេស​ដទៃ​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា​ថ្មី​ បង្ហាញ​ពី​អាហារូបករណ៍​ ៣​ ប្រទេស សម្រាប់​និស្សិត​កម្ពុជា​ដែល​ចាប់​អារម្មណ៍​ចង់​ស្វែង​រក​ឱកាស​ទៅ​បន្ត​សិក្សា​នៅ​ប្រទេស។

១. អាហារូបករណ៍​ GIST សិក្សា​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង

មុខវិជ្ជា៖ មានច្រើនសម្រាប់ជ្រើសរើស

កម្រិត៖ អនុបណ្ឌិត បណ្ឌិត

ប្រទេស៖ កូរ៉េខាងត្បូង

+លក្ខខណ្ឌ​​ទទួល​បាន​អាហារូបករណ៍​

  • និស្សិត​អន្តរ​ជាតិ​
  • បេក្ខជនដាក់ពាក្យសិក្សាថ្នាក់អនុបណ្ឌិត ត្រូវតែមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រឬដែលមានតម្លៃស្មើ
  • បេក្ខជនដាក់ពាក្យសិក្សាថ្នាក់បណ្ឌិត ត្រូវតែមានសញ្ញាបត្រថ្នាក់អនុបណ្ឌិតឬដែលមានតម្លៃស្មើ

+អត្ថប្រយោជន៍​ទទួល​បាន​

  • ទទួល​បាន​ថ្លៃសិក្សា ៣ ៤១៥ ០០០ វ័ន ក្នុង​មួយ​ឆមាស
  • ប្រាក់ប្រចាំខែ ១៤០ ០០០ វ័ន សម្រាប់ថ្នាក់អនុបណ្ឌិត
  • ប្រាក់ប្រចាំខែ ២៩៥ ០០០ វ័ន សម្រាប់ថ្នាក់បណ្ឌិត
  • ថ្លៃអាហារ ១០០ ០០០ វ័ន ក្នុងមួយខែ
  • ធានារ៉ាប់រ៉ងសុខភាព
  • សំបុត្រ​យន្តហោះ

២. អាហារូបករណ៍ Emile Boutmy ថ្នាក់បរិញ្ញាបត្រ​នៅ​ប្រទេស​បារំាង (Harvard)​

មុខវិជ្ជា៖ មានច្រើនសម្រាប់ជ្រើសរើស

កម្រិត៖ បរិញ្ញាបត្រ

ប្រទេស៖ បារាំង

+.​លក្ខខណ្ឌ​ទទួល​បាន​អាហារូបករណ៍​៖

  • ជា​បេក្ខជន​ ដែល​ទើប​តែ​ដាក់​ពាក្យ​លើក​ដំបូង
  • មិន​មែនជាបេក្ខជន ដែលមកពីសហគមន៍អ៊ឺរ៉ុប
  • ជាបេក្ខជន ដែលបានដាក់ពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រ

+.អត្ថប្រយោជន៍ទទួលបាន (អាហារូបករណ៍មានច្រើនប្រភេទ)

  • ថ្លៃ​សិក្សា 7,300 យូរ៉ូ ក្នុងមួយឆ្នាំរយៈពេល ៣ ឆ្នាំនៃការសិក្សា និងថ្លៃ​ចំណាយការរស់នៅ 5000 យូរ៉ូក្នុង១ឆ្នាំ
  • ថ្លៃ​សិក្សា 7,300 យូរ៉ូ ក្នុងមួយឆ្នាំរយៈពេល ៣ ឆ្នាំនៃការសិក្សា
  • ថ្លៃ​សិក្សា 5,300 យូរ៉ូ ក្នុងមួយឆ្នាំរយៈពេល ៣ ឆ្នាំនៃការសិក្សា
  • ថ្លៃ​សិក្សា 3,000 យូរ៉ូ ក្នុងមួយឆ្នាំរយៈពេល ៣ ឆ្នាំនៃការសិក្សា
  • ៣. អាហារូបករណ៍​ Australia Award សិក្សា​នៅ​ប្រទេសអូស្ត្រាលី

មុខវិជ្ជា៖  មានច្រើន លើកលែងតែគ្រប់គ្រងទូទៅ

កម្រិត៖ អនុបណ្ឌិត​​​ បណ្ឌិត

ប្រទេស៖   អូស្រ្តាលី

+.លក្ខខណ្ឌ​ដើម្បី​ទទួល​បាន​អាហារូបករណ៍៖

  • មានពិន្ទុ IELTS ៥.៥ សម្រាប់ថ្នាក់អនុបណ្ឌិត និង ៦.៥ សម្រាប់ថ្នាក់បណ្ឌិតស្រាវជ្រាវ និងបណ្ឌិត
  • ត្រូវជាជនជាតិកម្ពុជា មិនមានសញ្ជាតិពីរ
  • មានបទពិសោធន៍ការងារយ៉ាងតិច ២ ឆ្នាំ
  • ត្រូវស្នាក់នៅកម្ពុជាយ៉ាងតិច ២ ឆ្នាំ

+. អត្ថ​ប្រយោជន៍​​ទទួល​បាន៖

  • ថ្លៃសាលា
  • សំបុត្រយន្តហោះ
  • ធានារ៉ាប់រ៉ងសុខភាព
  • រៀនត្រៀម
  • ប្រាក់ចាយវាយប្រចាំខែ៕
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម