Connect with us

ព័ត៌មានជាតិ

មន្ទីរធនធានទឹក​ខេត្តរតនគិរី​ប្រាប់ឱ្យពលរដ្ឋរស់​នៅតាមដងទន្លេស្រែពក​ និងទន្លេសេសាន​បង្កើនការ​ប្រុងប្រយ័ត្នទឹកជំនន់

បានផុស

នៅ

លោក អ៊ុ វណ្ណា ​ប្រធានមន្ទីរធនធានទឹក​ខេត្តរតនគិរី ​បានប្រាប់ឱ្យប្រជាពលរដ្ឋ​ដែលរស់នៅ​តាមដង​ទន្លេសេសាន និងទន្លេស្រែពក​បង្កើនការប្រុងប្រយ័ត្ន​អំពីទឹកជំនន់ដែលកំពុងកើនឡើង​ដោយសារ​ការហូរចាក់ពីប្រទេសឡាវ​ ដែលប្រឈមនឹងការប្រកាសអាសន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីរបីថ្ងៃមកនេះ ខេត្តរតនគិរី​ធ្លាក់ភ្លៀងជាបន្តបន្ទាប់ ខណៈកម្ពស់ទឹកកើនឡើងបន្ដិច ពី ៨.៥ ម៉ែត្រ ទៅជិត ៩ ម៉ែត្រ។

​ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ​ឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ ដែលកើតមកលើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ធ្វើឱ្យមានភ្លៀងធ្លាក់ច្រើន ដែលនាំឱ្យទឹកទន្លេមេគង្គហក់ឡើងក្នុងរយៈពេល ៣ ទៅ ៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកអាចឡើងដល់កម្ពស់ ១០ ម៉ែត្រ ខេត្តក្រចេះទឹកអាចឡើងដល់កម្ពស់ ២១ ម៉ែត្រ និងខេត្តកំពង់ចាមទឹកអាចឡើងកម្ពស់ ១៤,៣០ ម៉ែត្រ ខណៈស្ថានីយជលសាស្ត្រភ្នំពេញ-ចតុមុខទឹកអាចឡើងកម្ពស់ ៩,៤០ ម៉ែត្រ។

ប្រភពដដែលបញ្ជាក់ថា​ ទឹកទន្លេដែលហក់ឡើងនាពេលនេះ នៅមិនទាន់ដល់កម្រិតឱ្យមាន​ការប្រុងប្រយ័ត្ននៅឡើយទេ តែទឹក និងហូរចូលលិចតំបន់ទំនាបមួយចំនួន​អមតាមដងទន្លេ និងបន្តហូរចូលតាមបណ្ដារព្រែកបន្ថែមទៀត។

នៅតំបន់ភាគឦសាន ទឹកទន្លេមេគង្គកំពុងហក់ឡើងដែលអាចប្រឈមនឹងទឹកជំនន់ ហើយក្រសួង​ក៏អំពាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នផងដែរ៕

អត្ថបទ៖ វុទ្ធ ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម