ព័ត៌មានជាតិ
ផ្លូវមួយខ្សែក្នុងឃុំអូរដាត្រូវបានផ្អាកការធ្វើចរាចរដោយសារទឹកជន់ដល់បង្កាន់ដៃស្ពាន
ផ្លូវមួយខ្សែក្នុងស្រុកកំរៀង ខេត្តបាត់ដំបងជាប់ព្រំដែនថៃត្រូវបានអាជ្ញាធរចុះផ្អាកមិនឲ្យធ្វើចរាចរឆ្លងកាត់ឡើយដោយសារតែទឹកជំនន់បានហក់ឡើងខ្លាំងបណ្តាលឲ្យលិចដល់ជាងពាក់កណ្តាលបង្កាន់ដៃស្ពាន។
កាលពីម្សិលមិញនេះទឹកនៅតាមអូរព្រំដែនថៃបានជន់ឡើងយ៉ាងខ្លាំងបណ្តាលឲ្យលិចលង់ផលដំណាំរបស់ប្រជាពលរដ្ឋ និងផ្លូវថ្នល់មួយចំនួនត្រូវបានខូចខាតទាំងស្រុក ជាពិសេសគឺបានធ្វើឲ្យស្ទះចរាចរដោយមិនអាចឆ្លងកាត់បានឡើយសម្រាប់ច្រកអន្តរជាតិដូង។

លុះនៅព្រឹកថ្ងៃទី ១ ខែតុលា ឆ្នាំ២០២២នេះ សន្ទុះទឹកក្នុងអូរព្រំដែនបានបែកមកដល់ភូមិមួយចំនួន ក្នុងស្រុកកំរៀងពិសេសគឺឃុំអូរដាតែម្តង ដែលសន្ទុះទឹកបានជន់លិចដល់បង្កាន់ដៃស្ពានក្នុងភូមិលំផាត់ខណៈអាជ្ញាធរបិទផ្អាកការធ្វើចរាចរបណ្តោះអាសន្នរង់ចាំទឹកស្រកវិញ ព្រោះខ្លាចជួបនិងឧប្បទ្ទវហេតុណាមួយកើតឡើង។
ផ្លូវមួយខ្សែដែលត្រូវឆ្លងកាត់ស្ពានលំផាត់នេះ ក៏ជាផ្លូវដ៏មានសារសំខាន់ ដែលផ្លូវនេះភ្ជាប់ទៅកាន់ភូមិសំរោង និងភូមិតាំងយូជាដើម ក្នុងការដឹកនាំកសិផលរបស់ប្រជាពលរដ្ឋមកកាន់ផ្លូវជាតិ និងទីផ្សារព្រំដែន។
បើតាមប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថា កំពស់ទឹកមានការស្រកចុះបន្តិចហើយនៅរសៀនេះដោយឡែកក្បាលស្ពានទាំងសងខាង អាចមានការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ ដោយសារតែកម្លាំងទឹកច្រោះដោយនាំយកដីក្បាលស្ពានទៅជាមួយ៕
អត្ថបទ៖សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


