ព័ត៌មានជាតិ
ប្រើពេលជាច្រើនម៉ោង ទើបឃាត់បានជនបាញ់គំរាមនគរបាល នៅក្នុងប៉ុស្តិ៍
សមត្ថកិច្ចខេត្តកណ្ដាល ប្រើពេលអស់ជាច្រើនម៉ោង ក្នុងការឡោមព័ន្ឋ ដើម្បីចាប់ខ្លួន អ្នកបើកបររថយន្តធុនធំម្នាក់ ដែលបង្កគ្រោះថ្នាក់ និងយកអាវុធ AK ក្នុងទីស្នាក់ការនគរបាល រដ្ឋបាលឃុំ បាញ់គំរាមជាច្រើនគ្រាប់ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ នៅក្នុងឃុំសំពៅពូន ស្រុកស្អាង។

ជនបង្កមានឈ្មោះ ពៅ ហុង អាយុ២៦ឆ្នាំ រស់នៅ ភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរជាអ្នកបើកបររថយន្តដឹកទំនិញឲ្យក្រុមហ៊ុនមួយ ។

របាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ជនបង្កបានបើករថយន្តដឹកទំនិញធ្វេសប្រហែលជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ កាលពីវេលាម៉ោង ១:៣០នាទីរសៀល ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ ក្នុងឃុំសំពៅពូន ស្រុកស្អាង ខេត្តកណ្ដាល បន្ទាប់មក សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងនាំយករថយន្ត ព្រមទាំងអ្នកបើកបរទៅកាន់ប៉ុស្តិ៍សំពៅពូន ធ្វើការសាកសួរ ប៉ុន្តែជនបង្កបានជាស្ទុះរត់ទៅទាញកាំភ្លើងអាកាក្នុងបន្ទប់ធ្វើការរបស់មន្ត្រីប៉ុស្ដិ៍ ហើយបាញ់គំរាមមកលើមន្ត្រីនគរបាលចំនួន ៧គ្រាប់ ទៀតផង ( ក្នុងបន្ទប់មានកាំភ្លើងអាការ ៣ដើម ) ។

ក្រោយមានករណីនេះរួចមក សមត្ថកិច្ចបានប្រើរយៈពេលអស់ជាច្រើនម៉ោង រហូតដល់យប់ថ្ងៃដដែល ទើបអាចឃាត់ខ្លួនជនបង្កបានដោយសុវត្ថិភាព៕


-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


