ព័ត៌មានជាតិ
ឃាត់ខ្លួនជនដៃដល់ដែលបាញ់ប្រហារស្រ្តីម្នាក់នៅខេត្តសៀមរាប
ខ្មាន់កាំភ្លើងជាជនដៃដល់ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅខេត្តបាត់ដំបង បន្ទាប់ពីបានធ្វើសកម្មភាពបាញ់ប្រហារលើស្រ្តីម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ២.៥០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅចំណុចមុខសាលាបឋមសិក្សាសាមគ្គី(ផ្លូវជាតិលេខ៦)ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា ខ្មាន់កាំភ្លើង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅខេត្តបាត់ដំបង និងកំពុងនាំខ្លួនឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីបន្តនីតិវិធី។

សូមបញ្ជាក់ថា ជនបង្កមានឈ្មោះ ចាន់ ផល ហៅពៅ អាយុប្រហែល៥០ឆ្នាំ ទីលំនៅភូមិស្វាយធំ ខេត្តសៀមរាប បានប្រើប្រាស់អាវុធម៉ាក K៥៤ លេខ៣៧៦៣ បាញ់ប្រហារលើស្រ្តីម្នាក់ ឈ្មោះ សំអុល សុខដានី អាយុ២៧ឆ្នាំ ទីលំនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ភ្នំពេញ រងរបួសធ្ងន់ចំដើមទ្រូងខាងឆ្វេង១គ្រាប់(បៀមគ្រាប់) និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ការបាញ់ប្រហារនេះ ត្រូវបានគេសង្ស័យថា អាចដោយសារទំនាស់ពាក្យសម្តី (ប្រច័ណ្ឌ)៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


