Connect with us

ព័ត៌មានអន្ដរជាតិ

មេប៉ូលិសកូរ៉េខាងត្បូង ចេញមុខទទួលស្គាល់កំហុស ពាក់ព័ន្ធហេតុការណ៍ រត់ជាន់គ្នា

បានផុស

នៅ

មេប៉ូលិសកូរ៉េខាងត្បូង បាននិយាយថា ការគ្រប់គ្រងហ្វូងមនុស្សក្នុងអំឡុងពេលរត់ជាន់គ្នានៅតំបន់ Itaewon គឺ “មិនគ្រប់គ្រាន់ឡើយ”។ នេះគឺជាការទទួលស្គាល់កំហុសលើកដំបូងពីក្រុមមន្ត្រីដែលថា ពួកគេធ្វើមិនបានល្អ ដើម្បីទប់ស្កាត់ហេតុការណ៍នេះ។

ចំពេលមានការអំពាវនាវកាន់តែខ្លាំង ឲ្យមានទំនួលខុសត្រូវ លោក Yoon Hee-keun បាននិយាយថា ការឆ្លើយតបរបស់ប៉ូលិសគឺ “ពិតជាគួរឲ្យខកចិត្ត”។ 

ស្របពេលជាមួយគ្នានោះដែរ លោក​ប្តេជ្ញា​ថា ​នឹង​មាន​ការ​ស៊ើបអង្កេត​យ៉ាងហ្មត់ចត់។

មេប៉ូលិសកូរ៉េខាងត្បូងលោក Yoon Hee-keun

លោក Yoon អះអាងថា ប៉ូលិស បានទទួលការហៅទូរស័ព្ទជាច្រើនលើក មុនពេលឧបទ្ទវហេតុកើតឡើង។ ប្រជាពលរដ្ឋបានជូនដំណឹង អំពីស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែការឆ្លើយតបរបស់ប៉ូលិសគឺខ្វះខាត។

ប៉ូលិសក្រុងសេអ៊ូលនិយាយថា ការហៅទូរស័ព្ទជាលើកដំបូងទៅកាន់លេខសង្គ្រោះបន្ទាន់របស់ប្រទេសកូរ៉េខាងត្បូង គឺនៅម៉ោង១៨:៣៤ (ម៉ោងក្នុងស្រុក) ហើយមានការហៅទូរស័ព្ទចំនួន ១០ដងទៀតក្នុងរយៈពេល ៣ម៉ោងកន្លះក្រោយ។

គួរបញ្ជាក់ថា ឧបទ្ទវហេតុ​ដ៏​សាហាវ​នេះ​ បាន​សម្លាប់​មនុស្សចំនួន ១៥៥ នាក់ និង ១៥២នាក់​ផ្សេង​ទៀត​រង​របួស។

វាបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ទី២៩ខែតុលា ខណៈមនុស្សប្រមូលផ្តុំគ្នានៅផ្លូវមួយក្នុងតំបន់ Itaewon ដែលជាកន្លែងកម្សាន្តពេលរាត្រីដ៏ពេញនិយមក្នុងទីក្រុងសេអ៊ូល ដើម្បីប្រារព្ធពិធីបុណ្យ Halloween៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លម្អិតអំពីហេតុការណ៍រត់ជាន់គ្នានៅ កូរ៉េខាងត្បូង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម៤ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម