Connect with us

ព័ត៌មានជាតិ

លោកជំទាវ​ ម៉ែន សំអន ផ្តាំផ្ញើ​ឲ្យ​ពលរដ្ឋ​និង​មន្ត្រី​បន្ត​ថែរក្សា​ឲ្យ​បាន​គង់វង្ស​នូវ​«​សន្តិភាព​តេ​ជោ​»​​

បានផុស

នៅ

លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយក​រដ្ឋ​ម​ន្រី្ត បាន​ថ្លែង​នូវ​ការ ផ្តាំផ្ញើ​ឲ្យ​ប្រជាពលរដ្ឋ​និង​កងកម្លាំងប្រដាប់អាវុធ​ព្រមទាំង​មន្ត្រីរាជការ​គ្រប់​ស្ថាប័ន​បន្ត​ខិតខំ​ថែ​រក្សា​ឲ្យ​បាន​គង់វង្ស​នូវ​«​សន្តិភាព​តេ​ជោ​» ​ដែល​រក​បាន​មក​ដោយ​កម្រ​និង​លំបាកលំបិន​បំផុត​នោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ ថ្លែង​បែបនេះ​ ខណៈ​អញ្ជើញ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​អុជ​ធូប ថ្វាយ​គ្រឿង​សក្ការ​នៅ​ប្រាសាទ​ដូនអន ស្ថិត​នៅក្នុង​ឃុំ​រំលេច ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​កាលពី​ម្សិលមិញ​នេះ។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​ ក៏បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​ប្រជាពលរដ្ឋ និង​អង្គពិធី​ទាំងមូល​ដោយ​ក្រី​នឹករលឹក និង​ការ​គិតគូរ​យក​ចិត្ត​ទុក្ខ​ដាក់​សុខទុក្ខ និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​បន្តទៀតថា តាមរយៈ ភាព​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​នៃ​ការទទួលបាន​តំណក់​ប្រេង​ជា​លើកដំបូង​នេះ គឺជា​ការចាប់ផ្តើម​ដ៏​សំខាន់​បំផុត​សម្រាប់​ប្រទេស​កម្ពុជា ឆ្ពោះទៅ​បង្កើត​បាន​នូវ​សមត្ថភាព​ជាតិ និង​ខឿន​ឧស្សាហកម្ម​ប្រេងកាត ឧស្ម័ន និង​ថាមពល ដែលជា​ពរជ័យ​សម្រាប់​ប្រជាជាតិ និង​ប្រជាជន​កម្ពុជា ក្រោម​ម្លប់​ដ៏​ត្រជាក់ត្រជំ​នៃ «​សន្តិភាព​» របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី បិតា​ស្ថាបនិក អគ្គ​មគ្គទេសក៍ និង​ជា​ប្រតិបត្តិករ​នយោបាយ ឈ្នះ ឈ្នះ ដែល​បាន​តស៊ូ​រំដោះ​ប្រទេសជាតិ​ឲ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ និង​បាន​ខិតខំ​ពុះពារ​កសាង​សន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​ដ៏​គាប់ប្រសើរ​។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏ បាន​បញ្ជាក់​ថា​«​សន្តិភាព​» របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី គឺជា​កត្តា​សារវន្ត​មិនអាច​ខ្វះ​បាន​សម្រាប់​ការសម្រេច​ជោគជ័យ​លើ​សមិទ្ធផល​ជាតិ​ជា​បន្តបន្ទាប់ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ រួមទាំង​សមិទ្ធផល​ថ្មី​ក្នុង​វិស័យ​ប្រេងកាត ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ទន្ទឹង​រង់ចាំ​ជាច្រើន​ជំនាន់​យូរលង់​ណាស់​មក​ហើយ​។​ ដូច្នេះ​យើង​ត្រូវ​រួមគ្នា​បន្ត​ខិតខំ​ថែ​រក្សា​ឲ្យ​បាន​គង់វង្ស​នូវ​«​សន្តិភាព​តេ​ជោ​»​ដែល​រក​បាន​មក​ដោយ​កម្រ​នោះ​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ក៏បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ត្រូវ​គោរព និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍ រក្សា​គម្លាត​សង្គម និង​វិធានការ​នានា​តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល និង ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​បង្ការ និង​ការពារ​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៃ​ការ​ផ្ទុះ​សារជាថ្មី​នៃ​ជំងឺ​កូ​វីដ​ទម្រង់​ថ្មី និង​ខណៈ​ពេល​ដែល​ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​ការ​រាតត្បាត​យ៉ា​ងខ្លាំង ​ដោយសារ​ជំងឺ​មួយ​នេះ​។​

​លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​បួង​សួង​សូម​ឲ្យ​ប្រទេសជាតិ​ជៀស​ផុត​ពី​គ្រោះ​រាំងស្ងួត ជំងឺដង្កាត់​ផ្សេង និង​បាន​បួងសួង​ថ្វាយព្រះពរ​ជ័យ​ថ្វាយ​ព្រះមហាក្សត្រ ព្រះម​ហាក្សត្រី ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនីនាថ សីហនុ និង ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង ជូនពរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក​សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំង​ប្រជាពលរដ្ឋ នៅ​ទូទាំង​ប្រទេស សូម​ឲ្យ​ជួប​សេចក្តីសុខ សន្តិភាព និង​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​ជា​រៀងរហូត​។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏​បាន​នាំ​អំណោយ​សម្រាប់​អ្នកចូលរួម​ក្នុង​ថ្ងៃ​នោះ ក្នុង​ម្នាក់ៗ​ទទួល​បាន សារុង ១ និង​ថវិកា ៤​ម៉ឺន​រៀល​ ផង​ដែរ៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម