ព័ត៌មានជាតិ
បណ្ឌិតយង់ ពៅ ប្រាប់មូលហេតុយុវជនកម្ពុជាឲ្យសិក្សាជំនាញចុងភៅ
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជាបានគូសបញ្ជាក់ថា ប្រទេសអភិវឌ្ឍន៍នានាដែលមានការរីកចម្រើន គេឱ្យតម្លៃទៅលើអ្នកចុងភៅខ្លាំងបំផុត។ លោក យង់ ពៅ បានលើកឡើងនៅក្នុងកិច្ចពិភាក្សាមួយស្ដីអំពីសារៈសំខាន់នៃចុងភៅ និងភេសជ្ជៈ នៅរាជបណ្ឌិតសភាកម្ពុជានាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

នៅក្នុងសង្គមកម្ពុជាហាក់មិនសូវយល់ពីតម្លៃនៃចុងភៅ គ្រាន់តែគិតថាការងារចុងភៅជាការងារចង្ក្រានបាយ ប៉ុន្តែគុណតម្លៃនៃចុងភៅរួមចំណែកក្នុងការបង្កើនដល់សេដ្ឋកិច្ច។
លោកបណ្ឌិត យង់ ពៅ បានលើកឧទាហរណ៍ប្រទេសថៃមុនកូវីដ១៩ បានទាក់ទាញទេសចរណ៍ប្រមាណ ៤០លាននាក់ឱ្យទៅទស្សនា គឺបានមកពីការរួមចំណែកនៃម្ហូបអាហារ សម្បូរម្ហូបអាហារច្រើនមុខ ដែលធ្វើឱ្យភ្ញៀវទេសចរណ៍ស្ទើរតែគ្រប់តំបន់ចង់ទៅសាករសជាតិម្ហូបប្រទេសថៃ។
ជំជំនាញចុងភៅ និងភេសជ្ជៈជាជំនាញមួយដែលស្រូបទាញវិស័យទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច ព្រមទាំងបម្រើដល់សង្គមជាដើម។
នៅប្រទេសអភិវឌ្ឍន៍តាមសណ្ឋាគារធំៗ គឺសម្បូរទៅដោយចុងភៅប្រុសៗ។ ចំណែកសង្គមខ្មែរវិញ ច្រើនតែយល់ឃើញថាមានតែមនុស្សស្រីដែលសមជាចុងភៅពិសេសនៅតាមផ្ទះ។

លោក បណ្ឌិត យង់ ពៅ បានលើកពីចំណុចពិសេសពីជំនាញចុងភៅគឺរៀនឆាប់ចេះ ឆាប់ចប់ ចំណេះដឹងចំណេះធ្វើតែម្ដង រៀនចប់ទទួលបានជំនាញ ទទួលបានការងារ និងរកប្រាក់ចំណូលបានលឿន៕

ដោយ៖ ថារី
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


