Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាលចុះពិនិត្យការដ្ឋានសាង​សង់អគារមណ្ឌលសុខភាព ហ៊ុន សែន ថ្មដា

បានផុស

នៅ

លោក ខួយ រីដា អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ អមដំណើរឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងប្រតិភូព្រមទាំងអាជ្ញាធរខេត្តស្រុកចុះពិនិត្យទីតាំងសាងសង់អាគាសង្រ្គោះ នៅមណ្ឌលសុខភាព ហ៊ុន សែន ថ្មដា ។

ក្នុងដំណើរចុះត្រួតពិនិត្យនេះគឺនារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមណ្ឌលសុខភាព ហ៊ុន សែន ថ្មដា ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់បានមានប្រសាសន៍ថា នេះជាអំណោយរបស់អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង បានផ្ដល់នូវអគារសង្រ្គោះសម្រាកព្យាបាលដល់អ្នកជំងឺ ០១ខ្នង ដំបូលប្រក់គ្បឿង មានទំហំ ២១ម x ១៥.៥ម ស្មើនឹង ០៩បន្ទប់ ក្នុងនោះមានបន្ទប់សម្រាកព្យាបាលជំងឺ ០៨បន្ទប់ ដែលអាចដាក់គ្រែបាន ២៤គ្រែ បន្ទប់សម្រាប់ក្រុមគ្រូពេទ្យ ០១បន្ទប់ និងបន្ទប់​រង់ចាំ ០១បន្ទប់ ព្រមទាំងបន្ទប់ទឹក ០១ខ្នង ស្មើនឹង ០៦បន្ទប់ ដែលត្រូវចំណាយថវិកាអស់ជាង (០៧ម៉ឺនដុល្លារអាមេរិក )

ក្នុងខណៈនោះដែរឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្ថែមបញ្ជាក់ថា ដោយមើលឃើញជាក់ស្ដែងនៃការខ្វះខាតសេវាកម្មមធ្យោបាយដឹកអ្នកជំងឺ ឯកឧត្តមរដ្ឋមន្រ្តី បានផ្ដល់នៅរថយន្តសង្រ្គោះបន្ទាន់ (០១) គ្រឿងជូនដល់មណ្ឌល់សុខភាពនេះបន្ថែមផងដែរ៕

អត្ថបទ៖ លាន គ្រន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម